Close

លោក ស៊ូ សុជាតិ៖ គិតត្រឹមត្រីមាសទី02 ឆ្នាំ 2024 វិនិយោគិននៅក្នុងទីផ្សារមូលបត្រមានជាង 5 ម៉ឺន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
លោក ស៊ូ សុជាតិ៖ គិតត្រឹមត្រីមាសទី02 ឆ្នាំ 2024 វិនិយោគិននៅក្នុងទីផ្សារមូលបត្រមានជាង 5 ម៉ឺន លោក ស៊ូ សុជាតិ៖ គិតត្រឹមត្រីមាសទី02 ឆ្នាំ 2024 វិនិយោគិននៅក្នុងទីផ្សារមូលបត្រមានជាង 5 ម៉ឺន

ភ្នំពេញ៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា មកទល់បច្ចុប្បន្នមានភ្នាក់ងារ CSA ចំនួន 07, RTP ចំនួន 03 និង Custodian ចំនួន 01 ហើយ ន.ម.ក. បានផ្ដល់ការទទួលស្គាល់ជាគោលការណ៍ និងកំពុងបន្តនីតិវិធីផ្ដល់ការទទួល ស្គាល់ជាផ្លូវការដល់ភ្នាក់ងារ CSA ចំនួន 01, RTP ចំនួន 01 និង Custodian ចំនួន 01។

លោក ស៊ូ សុជាតិ បានលើកឡើងបែបនេះ ក្នុង ចំសិក្ខាសាលាផ្សព្វផ្សាយដល់ “អ្នកចូលរួមក្នុងទីផ្សារមូលបត ប្រចាំឆ្នាំ២០២៤” ជូនភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ (CSA) ភ្នាក់ងារបញ្ញិកាមូលបត្រ ភ្នាក់ងារចុះបញ្ជី ផ្ទេរមូលបត្រ ភ្នាក់ងារទូទាត់ (RTP) និងភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ (Custodian) នៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២៤។

លោក ស៊ូ សុជាតិ៖ គិតត្រឹមត្រីមាសទី02 ឆ្នាំ 2024 វិនិយោគិននៅក្នុងទីផ្សារមូលបត្រមានជាង 5 ម៉ឺន

លោក ស៊ូ សុជាតិបញ្ជាក់ទៀតថា៖«បច្ចុប្បន្ន ក្រុមហ៊ុនបោះផ្សាយ បានប្រមូលទុនពីទីផ្សារជាដុំកំភួនប្រមាណ 389 លានដុល្លារអាមេរិក និងតាមការសង្កេតលើលំហូរសាច់ប្រាក់ជួញដូរ សរុបជាង 50 លានដុល្លារអាមេរិក ព្រមទាំងទំហំជួញដូរសរុបប្រហែល 32 លានភាគហ៊ុន ក្រោមការជួញដូរជាមធ្យម ប្រចាំថ្ងៃប្រហែល 130,000 ភាគហ៊ុន ដែលមានតម្លៃប្រហែល 0.2 លានដុល្លារអាមេរិក»។

លោក សង្កត់ធ្ងន់ទៀតថា «គិតត្រឹមត្រីមាសទី02 ឆ្នាំ 2024 វិនិយោគិននៅក្នុងទីផ្សារមានចំនួនសរុប 51,771 វិនិយោគិន និងមានគណនីជួញដូរសរុបចំនួន 53,712 គណនី ហើយយើងអាចវិភាគបានថា ទីផ្សារមូលបត្រកំពុងដំណើរការយ៉ាងរលូនក្រោមការគ្រប់គ្រងរបស់ ន.ម.ក. និងមានការចូលរួមអភិវឌ្ឍយ៉ាងពេញទំហឹងពីសំណាក់សមាជិក និងអ្នកចូលរួមក្នុងទីផ្សារ»៕