Close

ខេត្តកំពង់ស្ពឺ និងតាកែវទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៣ មានទុនជាង ១៧ លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ សង្គម
ខេត្តកំពង់ស្ពឺ និងតាកែវទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៣ មានទុនជាង ១៧ លានដុល្លារ ខេត្តកំពង់ស្ពឺ និងតាកែវទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៣ មានទុនជាង ១៧ លានដុល្លារ

ភ្នំពេញ ៖ ខេត្តកំពង់ស្ពឺ និងតាកែវទទួលបានគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានទុនវិនិយោគចំនួន ១៧,៦ លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋ។ នេះយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយនៅថ្ងៃចុងសប្ដាហ៍នះ។

របាយការណ៍បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១ .“PENGJIAO (CAMBODIA) INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣,២៥៨ កន្លែង។

២ . “ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,០៧៦ កន្លែង។

៣ .“SSH CB SUSTAINABLE FASHION CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២,១៤៨ កន្លែង៕

អត្ថបទទាក់ទង