Close

ការប្រកួតបាល់ទះ SEA V LEAGUE CHALLENGE 2024 នឹងចាប់ផ្ដើមនៅថ្ងៃនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ កីឡា
ការប្រកួតបាល់ទះ SEA V LEAGUE CHALLENGE 2024 នឹងចាប់ផ្ដើមនៅថ្ងៃនេះ ការប្រកួតបាល់ទះ SEA V LEAGUE CHALLENGE 2024 នឹងចាប់ផ្ដើមនៅថ្ងៃនេះ

(បាល់ទះ)៖ ការប្រកួតកីឡាករបាល់ទះដណ្តើមប្រាក់រង្វាន់ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ដែលមានប្រទេសចំនួន៤ ចូលរួមប្រកួតប្រជែង នឹងចាប់ផ្តើមប្រកួតថ្ងៃនេះ រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងថ្ងៃប្រកួតបើឆាក់នេះ ក្រុមបាល់ទះជម្រើសជាតិឡាវ ត្រូវប៉ះ ក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី នៅវេលាម៉ោង ៤៖០០នាទី ល្ងាច ខណៈម្ចាស់ផ្ទះកម្ពុជា នឹងប៉ះ ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ី វេលាម៉ោង ៦៖៣០នាទី ល្ងាច។

កម្មវិធីប្រកួតថ្ងៃ ៣១ ខែសីហា ឆ្នាំ២០២៤ ៖
– ម៉ាឡេស៊ី ប៉ះ សិង្ហបុរី វេលាម៉ោង ៤៖០០នាទី ល្ងាច
-កម្ពុជា ប៉ះ ឡាវ វេលាម៉ោង ៦៖៣០នាទី ល្ងាច។

កម្មវិធីប្រកួតថ្ងៃ ១ ខែកញ្ញា ឆ្នាំ២០២៤ ៖
– ម៉ាឡេស៊ី ប៉ះ ឡាវ វេលាម៉ោង ៤៖០០នាទី ល្ងាច
-កម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៦៖៣០នាទី ល្ងាច។

ការប្រកួតបាល់ទះ SEA V LEAGUE CHALLENGE 2024 នឹងចាប់ផ្ដើមនៅថ្ងៃនេះ

បើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ការប្រកួតនេះ ក៏មានការលក់សំបុត្រផងដែរ ដោយសំបុត្រប្រភេទ១ ( zone A ) មានតម្លៃ ១០,០០០៛ និងប្រភេទ២ ( zone B ) តម្លៃ ៥,០០០៛ ខណៈចំណូលទទួលបានពីការលក់សំបុត្រ នឹងត្រូវឧបត្ថម្ភ ទៅមណ្ឌលកុមារកំព្រា។

គួរឲ្យដឹងថា ការប្រកួតកីឡាបាល់ទះ SEA V LEAGUE CHALLENGE 2024 នេះ មានប្រទេសចំនួន៤ ចូលរួមប្រកួតប្រជែង ដែលមានដូចជា ម្ចាស់ផ្ទះកម្ពុជា ប្រទេសសិង្ហបុរី, ប្រទេសឡាវ និងប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ធ្វើឡើងដើម្បីជម្រុះយក១ក្រុមទទួលបានកៅអីសម្រាប់ចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៥៕

ការប្រកួតបាល់ទះ SEA V LEAGUE CHALLENGE 2024 នឹងចាប់ផ្ដើមនៅថ្ងៃនេះ