Close

តោះ! មកដឹងកម្មវិធីប្រកួតកីឡាបាល់ទះ SEA V LEAGUE CHALLENGE 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ កីឡា
តោះ! មកដឹងកម្មវិធីប្រកួតកីឡាបាល់ទះ SEA V LEAGUE CHALLENGE 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តោះ! មកដឹងកម្មវិធីប្រកួតកីឡាបាល់ទះ SEA V LEAGUE CHALLENGE 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(បាល់ទះ)៖ នៅសល់តែរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះដណ្តើមប្រាក់រង្វាន់ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ដែលប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នឹងចាប់ផ្តើមប្រកួតនៅពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី៣០ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញា។

ការប្រកួតកីឡាបាល់ទះ SEA V LEAGUE CHALLENGE 2024 នេះ មានប្រទេសចំនួន៤ ចូលរួមប្រកួតប្រជែង ដែលមានដូចជា ម្ចាស់ផ្ទះកម្ពុជា ប្រទេសសិង្ហបុរី, ប្រទេសឡាវ និងប្រទេសម៉ាឡេស៊ី។

កម្មវិធីប្រកួតថ្ងៃ ៣០ ខែសីហា ឆ្នាំ២០២៤ ៖
– ឡាវ ប៉ះ សិង្ហបុរី វេលាម៉ោង ៤៖០០នាទី ល្ងាច
-កម្ពុជា ប៉ះ ម៉ាឡេស៊ី វេលាម៉ោង ៦៖៣០នាទី ល្ងាច។

កម្មវិធីប្រកួតថ្ងៃ ៣១ ខែសីហា ឆ្នាំ២០២៤ ៖
– ម៉ាឡេស៊ី ប៉ះ សិង្ហបុរី វេលាម៉ោង ៤៖០០នាទី ល្ងាច
-កម្ពុជា ប៉ះ ឡាវ វេលាម៉ោង ៦៖៣០នាទី ល្ងាច។

កម្មវិធីប្រកួតថ្ងៃ ១ ខែកញ្ញា ឆ្នាំ២០២៤ ៖
– ម៉ាឡេស៊ី ប៉ះ ឡាវ វេលាម៉ោង ៤៖០០នាទី ល្ងាច
-កម្ពុជា ប៉ះ សិង្ហបុរី វេលាម៉ោង ៦៖៣០នាទី ល្ងាច។

តោះ!មកដឹងកម្មវិធីប្រកួតកីឡាបាល់ទះ SEA V LEAGUE CHALLENGE 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

បើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ការប្រកួតនេះ ក៏មានការលក់សំបុត្រផងដែរ ដោយសំបុត្រប្រភេទ១ ( zone A ) មានតម្លៃ ១០,០០០៛ និងប្រភេទ២ ( zone B ) តម្លៃ ៥,០០០៛ ខណៈចំណូលទទួលបានពីការលក់សំបុត្រ នឹងត្រូវឧបត្ថម្ភ ទៅមណ្ឌលកុមារកំព្រា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាករបាល់ទះ SAMDECH MOHA BORVOR THIPADEI SEA V LEAGUE CHALLENGE 2024 ធ្វើឡើងដើម្បីជម្រុះយក១ក្រុមទទួលបានកៅអីសម្រាប់ចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០២៥៕


តោះ!មកដឹងកម្មវិធីប្រកួតកីឡាបាល់ទះ SEA V LEAGUE CHALLENGE 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

អត្ថបទទាក់ទង