ប្រាសាទបាយ៉ង់កោរជាទីទាក់ទាញនៃតំបន់ទេសចរ
តាកែវ៖ ប្រាសាទបាយ៉ង់កោរ ស្ថិតនៅក្នុងប្រភេទតំបន់ទេសចរណ៏ ប្រាសាទ និងព្រៃភ្នំ។
សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃតំបន់ទេសចរណ៏ប្រាសាទបាយ៉ង់កោរដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ដើរទស្សនាកសិដ្ឋាន, ឡើងភ្នំ, រៀបចំអាហារដោយខ្លួនឯង, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ, មើលរចនាប្រាសាទ និងចំណុចផ្សេងៗទៀត។
ប្រាសាទបាយ៉ង់កោរ ជារមណីយដ្ឋានមួយដែលស្ថិតលើកំពូលភ្នំដ៏ខ្ពស់សន្លឹម ហើយមានប្រាង្គប្រាសាទបុរាណ ព្រៃឈើ ទេសភាពធម្មជាតិស្រល់បំព្រង។
ជាពិសេសនៅតាមបណ្តោយចង្កេះភ្នំមានដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារថែមទៀតផង។
ប្រាសាទបាយ៉ង់កោរ ឬក៏គេច្រើនហៅថា ប្រាសាទបុរាណភ្នំបាយ៉ង់, ប្រាសាទភ្នំបាយ៉ង់, ភ្នំបាយ៉ង់ មានទីតាំងស្ថិតនៅ ភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយប្រហែល 46km ពីវិមានឯករាជ្យខេត្តតាកែវ។