Close

មនុស្ស ១៧ នាក់បានស្លាប់ក្នុងការវាយប្រហារដោយរថក្រោះ និងយន្តហោះគ្មានមនុស្សបើកនៅហ្គាហ្សា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
មនុស្ស ១៧ នាក់បានស្លាប់ក្នុងការវាយប្រហារដោយរថក្រោះ និងយន្តហោះគ្មានមនុស្សបើកនៅហ្គាហ្សា មនុស្ស ១៧ នាក់បានស្លាប់ក្នុងការវាយប្រហារដោយរថក្រោះ និងយន្តហោះគ្មានមនុស្សបើកនៅហ្គាហ្សា

បរទេស៖ កងទ័ពប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារដោយរថក្រោះ និងយន្តហោះគ្មានមនុស្សបើកនៅហ្គាហ្សាកាលពីថ្ងៃពុធបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ១៧នាក់ ។ នេះបើយោងតាមបុគ្គលិកមន្ទីរពេទ្យនិងអ្នកកាសែត Associated Press ដែលបានរាប់សាកសព ក្រោយមានការវាយប្រហារ។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter ការវាយប្រហារនេះ ធ្វើឡើងនៅ សង្កាត់ Deir al-Balah នៅកណ្តាលតំបន់Gaza និងនៅភាគខាងត្បូង Khan Younis ។

ចំណែក ក្រុម Hezbollah របស់ប្រទេសលីបង់កាលពីថ្ងៃពុធបានក៏បានបាញ់រ៉ុក្កែតជាង ៥០ គ្រាប់ នៅក្នុងតំបន់ Golan Heights ដែលគ្រប់គ្រង់ដោយប្រទេសអ៊ីស្រាអែល។

មនុស្ស ១៧ នាក់បានស្លាប់ក្នុងការវាយប្រហារដោយរថក្រោះ និងយន្តហោះគ្មានមនុស្សបើកនៅហ្គាហ្សា

ក្រុម Hezbollah បាននិយាយថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ចូលទៅក្នុងប្រទេសលីបង់ កាលពីយប់ថ្ងៃអង្គារ។
ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជួបជាមួយអប្រទេសសម្រុះសម្រួលអេហ្ស៊ីប និងកាតា ខណៈដែលលោកបានជំរុញបេសកកម្មការទូតចុងក្រោយបង្អស់ដើម្បីទទួលបានបទឈប់បាញ់ក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា ទោះបីជាក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានផ្តល់សញ្ញាថាបញ្ហាប្រឈមនៅតែមានក៏ដោយ។

កិច្ចខិតខំប្រឹងប្រែងការទូតបានកើនឡើងទ្វេដង ខណៈដែលសង្គ្រាមនៅក្នុងតំបន់កាន់តែរីករាលដាល បន្ទាប់ពីការសម្លាប់ មេដឹកនាំក្រុមហាម៉ាស់ និងហេសបូនាពេលថ្មីៗនេះ បាននាំឱ្យមានការស្តីបន្ទោសលើប្រទេសអ៊ីស្រាអែល និងការគំរាមកំហែងនៃការសងសឹក៕

មនុស្ស ១៧ នាក់បានស្លាប់ក្នុងការវាយប្រហារដោយរថក្រោះ និងយន្តហោះគ្មានមនុស្សបើកនៅហ្គាហ្សា