មនុស្ស ១៧ នាក់បានស្លាប់ក្នុងការវាយប្រហារដោយរថក្រោះ និងយន្តហោះគ្មានមនុស្សបើកនៅហ្គាហ្សា
បរទេស៖ កងទ័ពប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារដោយរថក្រោះ និងយន្តហោះគ្មានមនុស្សបើកនៅហ្គាហ្សាកាលពីថ្ងៃពុធបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ១៧នាក់ ។ នេះបើយោងតាមបុគ្គលិកមន្ទីរពេទ្យនិងអ្នកកាសែត Associated Press ដែលបានរាប់សាកសព ក្រោយមានការវាយប្រហារ។