សោកស្តាយផង! ក្រុមបាល់ទះកម្ពុជា ធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីដៃ ក្រុម CÔNG AN TP.HCM
(បាល់ទះ)៖ ក្រុមបាល់ទះយុវជនកម្ពុជា ឬ CAMBODIA VOLLEYBALL ACADEMY ធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ចាញ់ក្រុម CÔNG AN TP.HCM របស់វៀតណាម ក្នុងលទ្ធផល ២-៣ សិត ក្នុងពានរង្វាន់ HCMC POLICE REPORT CUP ដែលរៀបចំឡើងនៅប្រទេសវៀតណាម។
ការប្រកួតកាលពីម្សិលមិញនេះ ទម្រាំងតែរកអ្នកឈ្នះអ្នកចាញ់ឃើញ គឺត្រូវប្រកួតរហូតដល់៥សិត ដោយក្រុមបាល់ទះយុវជនកម្ពុជា ប្រកួតចាញ់ក្រុម CÔNG AN TP.HCM ទាំងប្រភិតប្រផើយ ក្នុងលទ្ធផល ២-៣សិត។
ខាងក្រោមនេះ ជាលទ្ធផលការប្រកួតរវាង CAMBODIA VOLLEYBALL ACADEMY និង CÔNG AN TP.HCM ៖
-សិត១: CAMBODIA ACADEMY ១៧-២៥ CÔNG AN TP.HCM
-សិត២: CAMBODIA ACADEMY ២៥-២២ CÔNG AN TP.HCM
-សិត៣: CAMBODIA ACADEMY ២៦-២៤ CÔNG AN TP.HCM
-សិត៤: CAMBODIA ACADEMY ២២-២៥ CÔNG AN TP.HCM
-សិត៥: CAMBODIA ACADEMY ១៣-១៥ CÔNG AN TP.HCM ។
គួររំលឹកថា ក្នុងជំនួបបើកឆាករបស់ CAMBODIA VOLLEYBALL ACADEMY កាលពីថ្ងៃទី១៣ ខែសីហា គឺបានចាញ់ក្រុម LONG AN របស់វៀតណាម ក្នុងលទ្ធផល ៣-១សិត។ ជំនួបទី២ CAMBODIA VOLLEYBALL ACADEMY បានយកឈ្នះក្រុម Binh Duong ក្នុងលទ្ធផល ៣-១សិត និងបន្តយកឈ្នះ ក្រុម TP. Ho Chi Minh របស់វៀតណាម ក្នុងលទ្ធផល ៣-១សិត។
គួរបញ្ជា្កក់ថា ការប្រកួតពានរង្វាន់ HCMC POLICE REPORT CUP ប៉ូលីសប្រចាំក្រុងហូជីមីញ ប្រទេសវៀតណាមនេះ មានសមាសភាពក្រុមចូលរួមសរុបចំនួន ៨ក្រុម ដោយត្រូវបានបែងចែកជា ២ពូល គឺពូល A និងពូល B ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៕