អបអរសាទរ! ក្រុមបាល់ទះ ACADEMY កម្ពុជា ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ HCMC POLICE REPORT CUP
(បាល់ទះ)៖ ក្រុមបាល់ទះយុវជនកម្ពុជា ឬ CAMBODIA VOLLEYBALL ACADEMY បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីយកឈ្នះក្រុម TP. Ho Chi Minh របស់វៀតណាម ក្នុងលទ្ធផល ៣-១សិត ក្នុងពានរង្វាន់ HCMC POLICE REPORT CUP ដែលរៀបចំឡើងនៅប្រទេសវៀតណាម។
ក្នុងជំនួបទី៣ ដែលធ្វើឡើងកាលពីម្សិលមិញនេះ ក្រុមបាល់ទះ Cambodia Volleyball Academy Team ពិតជាធ្វើបានល្អមែនទែន ពោលគឺបានបន្តយកឈ្នះក្រុម TP. Ho Chi Minh ក្នុងលទ្ធផល ៣-១សិត។
លទ្ធផលការប្រកួតរវាង CAMBODIA VOLLEYBALL ACADEMY និង TP. Ho Chi Minh ៖
-សិត១: CAMBODIA ACADEMY ២៥-២១ TP. Ho Chi Minh
-សិត២: CAMBODIA ACADEMY ១៥-២៥ TP. Ho Chi Minh
-សិត៣: CAMBODIA ACADEMY ២៥-២៣ TP. Ho Chi Minh
-សិត៤: CAMBODIA ACADEMY ២៥-២២ TP. Ho Chi Minh ។
គួររំលឹកថា ក្នុងជំនួបបើកឆាករបស់ CAMBODIA VOLLEYBALL ACADEMY កាលពីថ្ងៃទី១៣ ខែសីហា គឺបានចាញ់ក្រុម LONG AN របស់វៀតណាម ក្នុងលទ្ធផល ៣-១សិត (២៣-២៥, ២៣-២៥, ៣២-៣០, ២៤-២៦)។ ក្នុងជំនួបទី២ CAMBODIA VOLLEYBALL ACADEMY បានយកឈ្នះក្រុម Binh Duong ក្នុងលទ្ធផល ៣-១សិត(២៥-២១, ២៥-២១, ១៧-២៥, ២៥-១៦)។
គួរបញ្ជា្កក់ថា ក្រុម CAMBODIA VOLLEYBALL ACADEMY នឹងត្រូវប៉ះក្រុម CÔNG AN TP.HCM នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០រសៀល ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។សម្រាប់ការប្រកួតពានរង្វាន់ HCMC POLICE REPORT CUP ប៉ូលីសប្រចាំក្រុងហូជីមីញ ប្រទេសវៀតណាមនេះ មានសមាសភាពក្រុមចូលរួមសរុបចំនួន ៨ក្រុម ដោយត្រូវបានបែងចែកជា ២ពូល គឺពូល A និងពូល B ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ហើយក៏មានការផ្សាយបន្តផ្ទាល់លើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ផងដែរ៕