Close

តើ Real Madrid ឬ Atalanta នឹងក្លាយជាម្ចាស់ពាន UEFA Super Cup 2024 ?

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ កីឡា
តើ Real Madrid ឬ Atalanta នឹងក្លាយជាម្ចាស់ពាន UEFA Super Cup 2024 ? តើ Real Madrid ឬ Atalanta នឹងក្លាយជាម្ចាស់ពាន UEFA Super Cup 2024 ?

(បាល់ទាត់)៖ ក្រុមអធិរាជស Real Madrid ដែលជាម្ចាស់ជើងឯក UEFA Champion League ត្រូវប៉ះជាមួយក្លឹប Atalanta ម្ចាស់ជើងឯក UEFA Europa League ដណ្តើមពានរង្វាន់ UEFA Super Cup នៅថ្ងៃពុធ ទី ១៣ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២៖០០នាទីយប់ នាពហុកីឡដ្ឋានជាតិ Warsaw។
ពហុកីឡដ្ឋានជាតិប៉ូឡូញ នឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ពានរង្វាន់ UEFA Super Cup 2024 ដែលជាកន្លែងទំនើបបំផុត ដែលត្រូវបានសាងសង់ឡើងដំបូង សម្រាប់ការប្រកួត UEFA EURO 2012 ដែលបានរៀបចំការប្រកួតដ៏អស្ចារ្យជាច្រើនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League 2015 ផងដែរ។

+ព័ត៌មានក្រុម:
តារាឆ្នើមរបស់បារាំង Kylian Mbappe នឹងបង្ហាញខ្លួនជាលើកដំបូង នៅ Real Madrid បន្ទាប់ពីផ្លាស់មកដោយគ្មានតម្លៃខ្លួន កាលពីខែមុន។ Mbappe នឹងចាប់ដៃគូជាមួយ Rodrygo និង Vinicius Jr នៅតំបន់ជួរមុខ ខណៈ Jude Bellingham អាចនឹងលេងបានដូចគ្នា បើទោះបីអវត្តមានជាច្រើន ក្នុងការប្រកួតមុនរដូវកាលក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ Nacho និង Toni Kroos បានចាកចេញពី Real តាំងពីវគ្គផ្តាច់ព្រ័ត្រ Champions League ប៉ុន្តែ Eder Militao និង Aurelien Tchouameni ត្រូវបានគេរំពឹងថា នឹងជំនួសដំណែងអ្នកទាំង២ ។

តើ Real Madrid ឬ Atalanta នឹងក្លាយជាម្ចាស់ពាន UEFA Super Cup 2024 ?

សម្រាប់ Atalanta បាននាំចូលកីឡាករចំណូលថ្មី Ben Godfrey និង Nicolo Zaniolo ហើយគាត់ត្រូវបានគេរំពឹងថា នឹងមានវត្តមានក្នុងប្រកួតនោះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ Gianluca Scamacca ត្រូវបានកំណត់ឱ្យនៅក្រៅទីលានរយៈពេលវែង ខណៈពេលដែល Teun ខ្សែបម្រើ Teun Koopmeiners បដិសេធមិនចូលរួមហ្វឹកហាត់ ឬលេងឲ្យក្លឹប Atlanta ទៀតទេ ព្រោះចង់ផ្ទេរចេញទៅចូលរួមជាមួយ Juventus។

+ស្ថិតិ
Real Madrid មិនស្គាល់ចាញ់សោះ ក្នុងការប្រកួតចំនួន ២៦ប្រកួត ខណៈដែលការបរាជ័យចុងក្រោយរបស់ពួកគេកើតឡើងក្នុងការប្រកួត Copa del Rey ក្នុងខែមករា ទល់នឹងគូប្រជែង Atletico Madrid បន្ទាប់ពីម៉ោងបន្ថែម ក្នុងលទ្ធផល ៤-២ ។ Real បានគ្រងតំណែងជើងឯក LaLiga ជាលើកទី៣៦ ខណៈដែល Atalanta បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងក្របខណ្ឌ Serie A រដូវកាលមុន។ ទោះជាយ៉ាងណាក៏ដោយ Atalanta បានឈ្នះពានរង្វាន់ Europa League លើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ កាលពីរដូវកាលមុន ហើយពួកគេបានចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតចំនួន ១២ ចុងក្រោយរបស់ពួកគេ។

តើ Real Madrid ឬ Atalanta នឹងក្លាយជាម្ចាស់ពាន UEFA Super Cup 2024 ?

ប្រសិនបើក្រុមជើងឯកអេស្ប៉ាញឈ្នះពាន UEFA Super Cup នៅថ្ងៃពុធនេះ ពួកគេនឹងបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងនាមជាក្រុមដែលទទួលជ័យជម្នះច្រើនជាងគេ ពោលគឺលើកទី៦ ដោយនាំមុខក្លឹប Barcelona និង AC Milan ដែលធ្លាប់ឈ្នះពាននេះចំនួន៥ដងដូចគ្នា។

ដូច្នេះ យើងនឹងចាំមើលទាំងអស់គ្នាថាតើ Real Madrid ឬ Atalanta នឹងក្លាយជាម្ចាស់ពាន UEFA Super Cup ឆ្នាំ២០២៤ នេះ? សម្រាប់ ENN ទស្សន៍ទាយថា Real Madrid នឹងយកឈ្នះ Atalanta ក្នុងលទ្ធផល ២-០៕

អត្ថបទទាក់ទង