តោះ! មកដឹងកម្មវិធីប្រកួតរបស់ក្រុមបាល់ទះយុវជនកម្ពុជា នៅវៀតណាម ដែលនឹងចាប់ផ្ដើមនៅថ្ងៃនេះ
(បាល់ទះ)៖ កាលពីចុងសប្ដាហ៍កន្លងទៅ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសពីការបញ្ជូនក្រុមកីឡាករបាល់ទះយុវជនកម្ពុជា ឬ CAMBODIA VOLLEYBALL ACADEMY ដើម្បីចូលរួមប្រកួតក្នុងពានរង្វាន់ប៉ូលីស ឬ HCMC POLICE REPORT CUP ក្នុងប្រទេសវៀតណាម។
សម្រាប់ការប្រកួតពានរង្វាន់ ក្នុងប្រទេសវៀតណាមនេះ មានសមាសភាពក្រុមចូលរួមសរុបចំនួន ៨ក្រុម ដោយត្រូវបានបែងចែកជា ២ពូល គឺពូល A និងពូល B។
+ ពូល A :
-ក្រុម CÔNG AN TP.EO CHÍ MINH
-ក្រុម VĨNH LONG
-ក្រុម TRÀ VINH
-ក្រុម BEN TRE ។
+ ពូល B :
-ក្រុម CAMBODIA VOLLEYBALL ACADEMY
-ក្រុម TP.HỒ CHÍ MINH
-ក្រុម LONG AN
-ក្រុម BÌNH DƯƠNG ។
ខាងក្រោមនេះជាកម្មវិធីប្រកួតរបស់ក្រុមបាល់ទះយុវជនកម្ពុជា៖
– ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ CAMBODIA ACADEMY ប៉ះ LONG AN វេលា ម៉ោង ១២៖០០នាទី ថ្ងៃត្រង់
– ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ CAMBODIA ACADEMY ប៉ះ BINH DUONG វេលា ម៉ោង ២៖០០នាទី រសៀល
-ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ CAMBODIA ACADEMY ប៉ះ TP.
HỌ CHI MINH វេលាម៉ោង ៤៖០០នាទីរសៀល ។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងពានរង្វាន់ខាងលើនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ហើយក៏មានការផ្សាយបន្តផ្ទាល់លើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ផងដែរ៕