អបអរសាទរ! ក្រុមបាល់ទះកម្ពុជា យកឈ្នះក្រុម Binh Duong របស់វៀតណាម ក្នុងជំនួបទី២ នៅវៀតណាម
(បាល់ទះ)៖ ក្រុមបាល់ទះយុវជនកម្ពុជា ឬ CAMBODIA VOLLEYBALL ACADEMY បានយកឈ្នះក្រុម Binh Duong របស់វៀតណាម ក្នុងលទ្ធផល ៣-១សិត ក្នុងប្រកួតទី២ នៃពានរង្វាន់ HCMC POLICE REPORT CUP ដែលរៀបចំឡើងនៅប្រទេសវៀតណាម។
ក្នុងជំនួបទី២ ដែលធ្វើឡើងកាលពីម្សិលមិញនេះ ក្រុមបាល់ទះកម្ពុជា Cambodia Volleyball Academy Team ពិតជាអាចស្ដារមុខមាត់មកវិញ ដោយបានយកឈ្នះក្រុម Binh Duong ក្នុងលទ្ធផល ៣-១សិត។
លទ្ធផលការប្រកួតរវាង CAMBODIA VOLLEYBALL ACADEMY និង Binh Duong ៖
-សិត១ CAMBODIA ACADEMY ២៥-២១ Binh Duong
-សិត២ CAMBODIA ACADEMY ២៥-២១ Binh Duong
-សិត៣ CAMBODIA ACADEMY ១៧-២៥ Binh Duong
-សិត៤ CAMBODIA ACADEMY ២៥-១៦ Binh Duong ។
គួររំលឹកថា ក្នុងជំនួបបើកឆាករបស់ CAMBODIA VOLLEYBALL ACADEMY កាលពីថ្ងៃទី១៣ ខែសីហា គឺបានចាញ់ក្រុម LONG AN របស់វៀតណាម ក្នុងលទ្ធផល ៣-១សិត (២៣-២៥, ២៣-២៥, ៣២-៣០, ២៤-២៦)។
ក្រុម CAMBODIA VOLLEYBALL ACADEMY នឹងត្រូវប៉ះក្រុម TP. Ho Chi Minh នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៤:០០រសៀល ក្នុងជំនួបទី៣។
គួរបញ្ជា្កក់ថា សម្រាប់ការប្រកួតពានរង្វាន់ HCMC POLICE REPORT CUP ប៉ូលីសប្រចាំក្រុងហូជីមីញ ប្រទេសវៀតណាមនេះ មានសមាសភាពក្រុមចូលរួមសរុបចំនួន ៨ក្រុម ដោយត្រូវបានបែងចែកជា ២ពូល គឺពូល A និងពូល B ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ហើយក៏មានការផ្សាយបន្តផ្ទាល់លើផេកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ផងដែរ៕