Close

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថា ស៊ីហ្គេម នៅប្រទេសថៃ អាចនឹងមានវត្តមានក្រុមបាល់ទះយុវជនកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ កីឡា
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថា ស៊ីហ្គេម នៅប្រទេសថៃ អាចនឹងមានវត្តមានក្រុមបាល់ទះយុវជនកម្ពុជា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថា ស៊ីហ្គេម នៅប្រទេសថៃ អាចនឹងមានវត្តមានក្រុមបាល់ទះយុវជនកម្ពុជា

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក បណ្ឌិត អាំង សិរីពិសិដ្ឋ បានគូសបញ្ជាក់ថា ក្រុមបាល់ទះយុវជនកម្ពុជា ឬ Cambodia Volleyball Academy Team អាចនឹងមានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលធ្វើឡើងក្នុងប្រទេសថៃ នាពេលខាងមុខនេះ។

កាលពីពេលថ្មីៗនេះ ក្រុមបាល់ទះយុវជនកម្ពុជា ឬ Cambodia Volleyball Academy Team ហាក់បង្ហាញសមត្ថភាពបានយ៉ាងល្អក្នុងការប្រកួតប្រជែងលើកឆាកអន្តរជាតិ ដែលនេះគឺជាសញ្ញាមួយ ដែលបង្ហាញពីគុណភាព និងកម្រិតនៃការលេងនៅលើកទីលាន។

ជុំវិញគុណផលនេះ លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា៖ បន្ទាប់ពីការប្រកួតនៅថៃ បានបរាជ័យ ហើយត្រឡប់មកវិញហ្វឹកហាត់គុណនឹង២ និងការចេញទៅប្រកួតនៅវៀតណាម ឃើញថា កម្រិតនៃការលេងរបស់យុវជនយើង គុណផលរបស់គាត់ ពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើង»។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថា ស៊ីហ្គេម នៅប្រទេសថៃ អាចនឹងមានវត្តមានក្រុមបាល់ទះយុវជនកម្ពុជា

លោក បណ្ឌិត បានបន្ថែមថា៖« ឆ្លងកាត់តាមរយៈការប្រកួតនៅវៀតណាម យើងឃើញថា ពួកគាត់ធ្វើបានល្អ យើងមានលទ្ធផលក្នុងការប្រកួតប្រជែងជាមួយក្រុមឈុតធំរបស់គេ រហូតទទួលបានជ័យជំនះលើក្លិបធំៗ ហើយលេខ៣ស្ទួនទៀតផង នៅពានប៉ូលីស នៅវៀតណាម ហើយនេះជាលទ្ធផលគាប់ប្រសើរ សម្រាប់យុវជនរបស់យើង។ យ៉ាងណាមិញសម្រាប់ក្រុមយុវជននេះ ក៏មានភាពខ្វះខាត់ផងដែរទាំងបច្ចេកទេស ស្មារតី គឺត្រូវទាមទាការហ្វឹកហាត់បំពេញបន្ថែមទៀត ហើយប្រសិនបើពួកគាត់ប្រឹងហ្វឹកហាត់ និងកែប្រែពីកំហុស ខ្ញុំជឿជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ នឹងមានវត្តមានក្រុមយុវជនរបស់យើងចូលរួមប្រកួតប្រជែង»។

គួរបញ្ជាក់ថា ក្រុមបាល់ទះយុវជនកម្ពុជា ទើបតែបានបង្ហាញខ្លួនក្នុងការប្រកួតអន្តរជាតិចំនួន ២លើកប៉ុណ្ណោះ ពោលគឺលើកទី១ ក្នុងពានរង្វាន់ Men’s Asian U20 Volleyball Championship 2024 វគ្គជម្រុះជាមួយវៀតណាម នៅទឹកដីថៃ និងទី២ ក្នុងពានរង្វាន់ HCMC POLICE REPORT CUP នៅប្រទេសវៀតណាម៕

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថា ស៊ីហ្គេម នៅប្រទេសថៃ អាចនឹងមានវត្តមានក្រុមបាល់ទះយុវជនកម្ពុជា