Close

លោកTrump ប្រកាសថា នឹងអង្គុយធ្វើបទសម្ភាសន៍ជាមួយ លោក Elon Musk

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោកTrump ប្រកាសថា នឹងអង្គុយធ្វើបទសម្ភាសន៍ជាមួយ លោក Elon Musk លោកTrump ប្រកាសថា នឹងអង្គុយធ្វើបទសម្ភាសន៍ជាមួយ លោក Elon Musk

បរទេសៈ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រកាសថា រូបលោកនឹងអង្គុយជាមួយមហាសេដ្ឋីបច្ចេកវិទ្យា លោក Elon Musk សម្រាប់បទសម្ភាសន៍ដ៏សំខាន់មួយនៅសប្តាហ៍ក្រោយ។

តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Politico នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ ដោយបានស្រង់សំដីរបស់លោក Trump ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា «នៅយប់ថ្ងៃច័ន្ទ ខ្ញុំនឹងធ្វើបទសម្ភាសន៍ដ៏សំខាន់ជាមួយ លោក ELON MUSK — ព័ត៌មានលម្អិតសូមតាមដាន!» ។

ទោះជាយ៉ាងណា លោក Musk មិនទាន់ធ្វើអត្ថាធិប្បាយលើការចូលរួមធ្វើបទសម្ភាសន៍ដែលបានគ្រោងទុកនោះនៅឡើយទេ។

មហាសេដ្ឋីដែលជាបុគ្គលសាធារណៈ តែងតែប្រកាន់និន្នាការស្តាំនិយម និងមានភាពចម្រូងចម្រាសរូបនេះ បានគាំទ្រជាផ្លូវការចំពោះលោក Trump កាលពីខែមុន នៅថ្ងៃជាមួយគ្នានឹងលោក Trump ត្រូវបានគេបាញ់នៅក្នុងការប្រមូលផ្តុំយុទ្ធនាការបោះឆ្នោតមួយនៅក្នុងរដ្ឋ Pennsylvania។

បន្ទាប់ពីការចូលកាន់កាន់កាប់ប្រព័ន្ធទំនាក់ទំនងសង្គម X ដែលជាអតីតបណ្តាញសង្គម Twitter លោក Musk បានបញ្ចូលគណនីរបស់លោក Trump ឡើងវិញ ក្រោយពីមានការផ្អាកដោយអតីតម្ចាស់បណ្តាញសង្គម Twitter មុន បន្ទាប់ពីកុបកម្មថ្ងៃទី ៦ ខែមករានៅឯកាពីតូលសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ ។

នៅឯការប្រមូលផ្តុំយុទ្ធនាការមួយកាលពីថ្ងៃសៅរ៍ លោក Trump ហាក់ដូចជាបានទម្លាក់ការប្រឆាំងរបស់លោកចំពោះរថយន្តអគ្គិសនីដោយសារតែមានការគាំទ្រលោកពីលោក Musk ។
លោក Trump បាននិយាយថា «ខ្ញុំស្រឡាញ់រថយន្តអគ្គិសនី ខ្ញុំស្រឡាញ់ ក៏ដោយសារតែ លោក Elon គាំទ្រខ្ញុំយ៉ាងខ្លាំង»។

លោក Musk បានបដិសេធនូវរបាយការណ៍ដែលថាលោកកំពុងរៀបចំផែនការដើម្បីបញ្ជូលទ្រព្យសម្បត្តិដ៏ច្រើនរបស់លោក ទៅក្នុងយុទ្ធនាការបោះឆ្នោតឡើងវិញរបស់ លោក Trump ដោយអះអាងថាលោកនឹងមិន «បរិច្ចាគប្រាក់ដល់បេក្ខជនទាំងពីរ» សម្រាប់ប្រធានាធិបតីទេ៕

អត្ថបទទាក់ទង