Close

អូឡាំពិក៖ ប្រេស៊ីល​ ប៉ះ​ អាមេរិក​ នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសារបាល់ទាត់នារី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ កីឡា
អូឡាំពិក៖ ប្រេស៊ីល​ ប៉ះ​ អាមេរិក​ នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសារបាល់ទាត់នារី អូឡាំពិក៖ ប្រេស៊ីល​ ប៉ះ​ អាមេរិក​ នៅវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសារបាល់ទាត់នារី

នៅទីបំផុត ! ការប្រកួតបាល់ទាត់ផ្នែកនារី​ នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងបារីស ប្រទេសបារាំង បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ នឹងត្រូវជួបក្រុមជម្រើសជាតិអាមេរិក ដណ្ដើមមេដាយមាស។

សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិ​ប្រេស៊ីល​
បានទម្លាក់ក្រុមជម្រើសជាតិ​អេស្ប៉ាញ​ ក្នុងលទ្ធផល ៤-២ ខណៈអាមេរិក បានយក​ឈ្នះ​ ក្រុមជម្រើសជាតិ​អាល្លឺម៉ង់​ ក្នុងលទ្ធផល ១-០។

សម្រាប់ការប្រកួតដណ្ដើមមេដាយមាស វិញ្ញាសារបាល់ទាត់នារី​រវាងក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ និងអាមេរិក​ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ខណៈការប្រកួតដណ្ដើមបេដាយសំរឹទ្ធ ធ្វើឡើងនៅមុនមួយថ្ងៃ ពោលគឺថ្ងៃទី៩ ខែសីហា។

គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវក្ដៅ រៀបចំឡើងរាល់៤ឆ្នាំម្តង ដោយលើកទី៣៣នេះធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ផ្តើមពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ សីហា ឆ្នាំ២០២៤ កីឡាចំនួន៣២ មាន៣២៩វិញ្ញាសា អោយអត្តពលិកប្រមាណ ១០,៥០០នាក់ចូលរួមប្រកួតប្រជែង៕

អត្ថបទទាក់ទង