Close

វិធីងាយៗក្នុងការកម្ចាត់ក្លិនមិនល្អចេញពីផ្ទះដែលស្ថិតនៅក្នុងផ្ទះ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សុខភាព
វិធីងាយៗក្នុងការកម្ចាត់ក្លិនមិនល្អចេញពីផ្ទះដែលស្ថិតនៅក្នុងផ្ទះ វិធីងាយៗក្នុងការកម្ចាត់ក្លិនមិនល្អចេញពីផ្ទះដែលស្ថិតនៅក្នុងផ្ទះ

ចំណេះដឹងខ្លីៗ ៖ មានផ្ទះជាច្រើនដែលនិយមតុបតែងម៉ូដបន្ទប់ផ្ទះបាយបែបបរទេស ដោយសារតែមានរូបបែបស្អាត ទំនើប និងមិនស្មុគស្មាញច្រើន តែក៏មានចំណុចខ្សោយមួយចំនួនដែរ គឺផ្ទះបាយបែបបរទេសជាបន្ទប់ដែលស្ថិតនៅក្នុងផ្ទះ អាចនឹងមិនសូវជាងាយស្រួលសម្រាប់ការចម្អិនអាហារប្រភេទខ្លះ ព្រោះម្ហូបអាហារខ្មែរយើងភាគច្រើនត្រូវប្រើគ្រឿងដែលមានក្លិនឆួលខ្លាំងៗ ឬក៏ប្រភេទឆា-ចៀនដោយភ្លើងខ្លាំងៗ ធ្វើឱ្យមានក្លិនជះសាយភាយពេញក្នុងផ្ទះ និងដំណក់ប្រេង ឬខ្លាញ់អាចនឹងខ្ទាតប្រឡាក់នៅតាមជញ្ជាំង ឬវាំងននបាន ហើយយូរៗទៅនឹងធ្វើឱ្យកខ្វក់មិនគួរឱ្យបេតីឡើយ។

ខាងក្រោមនេះគឺជាគន្លឹះងាយៗក្នុងការការពារបញ្ហាក្លិនម្ហូបអាហារជះសាយភាយពេញក្នុងផ្ទះ រួមទាំងភាពកខ្វក់ដែលកើតពីកំណកខ្លាញ់ ឬប្រេង និងកម្ទេចអាហារផងដែរ។

១- បំពាក់កង្ហារបឺតផ្សែង ៖ កង្ហារបឺតផ្សែង អាចមិនបានជួយបំបាត់ក្លិនអាហារបានប៉ុន្មានក៏ពិតមែន តែយ៉ាងហោចណាស់ក៏ជួយបឺតផ្សែងពីការចម្អិនអាហារមិនឱ្យហុយចូលពេញក្នុងផ្ទះបានដែរ និងនៅអាចជួយការពារបញ្ហាស្នាមខ្លាញ់ ឬប្រេងទៅប្រឡាក់ជាប់តាមជញ្ជាំង និងគ្រឿងសង្ហារិមបានក្នុងកម្រិតណាមួយដែរ ព្រោះជាធម្មតា ផ្សែងដែលកើតពីការចម្អិនម្ហូបអាហារ ច្រើនតែមានលម្អងខ្លាញ់ ឬប្រេងនៅជាមួយជានិច្ច។

២- ចៀសវាងពីមុខម្ហូបឆា ឬចៀនដែលប្រើភ្លើងខ្លាំងៗ ៖ ដូចជា ឆាត្រកួនប្រេងខ្យង ចៀនសាច់មាន់ ជាដើម ព្រោះប្រេង ឬខ្លាញ់ច្រើនតែខ្ទាតពេញទីនោះពេលចម្អិន និងផ្សែងតែងតែមានច្រើន ហេតុនេះកង្ហារបឺតផ្សែងអាចជួយអ្វីមិនបានច្រើនប៉ុន្មានទេ ដូច្នេះវិធីដែលល្អ បើសិនជាត្រូវការចង់ទទួលទានមុខម្ហូបប្រភេទឆា ឬចៀនបំពងដែលត្រូវប្រើភ្លើងខ្លាំងៗនោះ គួរទិញខ្ទះអគ្គិសនីមកប្រើ ដោយយកទៅដោតភ្លើងប្រើនៅខាងក្រៅផ្ទះវិញប្រសើរជាង ដើម្បីខ្យល់អាកាសនឹងបានបក់ផាត់ផ្សែង និងក្លិនទៅឆ្ងាយ ចំណែកនៅក្នុងផ្ទះគួរធ្វើតែមុខម្ហូបប្រភេទចំហុយ ស្ងោរ ញាំវិញប្រសើរជាង។

៣- គួរបើកមាត់បង្អួចឱ្យខ្យល់អាកាសចេញចូលល្អពេលចម្អិនអាហារ ៖
ទោះជាមុខម្ហូបដែលមិនសូវជាមានក្លិនខ្លាំង ឬមិនចាំបាច់ប្រើភ្លើងខ្លាំងក៏ដោយ តែក្លិនម្ហូបអាហារក៏នៅតែមានចៀសមិនរួចដែរ ដូច្នេះទើបគួរបើកចំហមាត់បង្អួច ឬបន្ទះព្រឹលបង្អួច ហើយនិងទ្វារផងដែរ ដើម្បីឱ្យខ្យល់អាកាសបក់ចេញចូល និងដែលសំខាន់គឺ មិនគួរបើកម៉ាស៊ីនត្រជាក់ពេលធ្វើម្ហូបអាហារជាដាច់ខាត ព្រោះក្លិននឹងនៅដិតជាប់នឹងសម្ភារផ្សេងៗខ្លាំងណាស់។

៤- កុំបំពាក់វាំងនននៅជិតកន្លែងធ្វើម្ហូបអាហារ ៖
ទាំងផ្សែង ទាំងក្លិនអាហារ នឹងអណ្ដែតទៅដិតស្អិតជាប់វាំងននបានស្រួលណាស់ និងបើគ្មានការថែទាំសម្អាតផងនោះ នឹងអាប់កខ្វក់រហូតបញ្ចេញក្លិនមិនល្អក្នុងរយៈពេលយូរទៀតផង៕

អត្ថបទទាក់ទង