Update: ចិន កំពុងឈរកំពូលតារាងមេដាយ ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស
គិតត្រឹមព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ប្រទេសចិន កំពុងឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន ម្ចាស់ផ្ទះបារាំង ឈរលេខ២ និងជប៉ុន ឈរលេខ៣ ខណៈមានប្រទេសចំនួន២៧ហើយ ឈ្នះមេដាយមាស។
គិតត្រឹមព្រឹកនេះ ប្រទេសចិន ឡើងមកឈរលេខ១ បណ្ដោះអាសន្ន ដោយឈ្នះសរុប១៩គ្រឿង ក្នុងនោះ មេដាយមាស៩ ប្រាក់៧ និងសំរឹទ្ធ៣ ខណៈបារាំង ឈរលេខ២ មាន មេដាយមាស៨ ប្រាក់១០ និងសំរឹទ្ធ៨ ចំណែកជប៉ុន ធ្លាក់មកឈរលេខ៣ មានមេដាយមាស៨ ប្រាក់៣ និងសំរឹទ្ធ៤។
ខាងក្រោមនេះ តារាងមេដាយ Top 10 បណ្ដោះអាសន្ន ព្រឹត្តការណ៍កីឡាអូឡាំពិក ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង គិតត្រឹមព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤៖
១. ចិន ឈ្នះ ១៩ មាស៩ ប្រាក់៧ សំរឹទ្ធ៣
២. បារាំង ឈ្នះ២៦ មាស៨ ប្រាក់១០ សំរឹទ្ធ៨
៣. ជប៉ុន ឈ្នះ១៥ មាស៨ ប្រាក់៣ សំរឹទ្ធ៤
៤. បារាំង ឈ្នះ៨ មាស៣ ប្រាក់៣ សំរឹទ្ធ២
៥. អូស្រ្តាលី ឈ្នះ១៦ មាស៧ ប្រាក់៦ សំរឹទ្ធ៣
៦.កូរ៉េខាងត្បូង ឈ្នះ១២ មាស៦ ប្រាក់៣ សំរឹទ្ធ៣
៧. អាមេរិក ឈ្នះ៣០ មាស៥ ប្រាក់១៣ សំរឹទ្ធ១២
៨. អ៊ីតាលី ឈ្នះ ១៣ មាស៣ ប្រាក់៦ សំរឹទ្ធ៤
៩. កាណាដា ឈ្នះ៧ មាស២ ប្រាក់២ សំរឹទ្ធ៣
១០. អាល្លីម៉ង់ ឈ្នះ៦ មាស២ ប្រាក់២ សំរឹទ្ធ២ ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកចលនាអូឡាំពិក ក៏បានបញ្ជូនឣត្តពលិក ៣រូបផងដែរ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕