Close

Breaking News​ ៖ មេដឹកនាំក្រុមហាម៉ាស់មួយរូបត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
Breaking News​ ៖ មេដឹកនាំក្រុមហាម៉ាស់មួយរូបត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ Breaking News​ ៖ មេដឹកនាំក្រុមហាម៉ាស់មួយរូបត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់

បរទេស៖ មេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានគេសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ។នេះ បើតាមក្រុមសកម្មប្រយុទ្ធ Hamas ប៉ាឡេស្ទីន និងកងឆ្មាំបដិវត្តន៍ឥស្សរជនរបស់អ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាមួយ។

ក្រុមអ៊ីស្លាមជ្រុលនិយម បានកាន់ទុក្ខចំពោះការស្លាប់របស់ លោក Haniyeh ។ លោក Haniyeh ត្រូវបានសម្លាប់នៅក្នុង ការវាយឆ្មក់របស់ ក្រុមឥស្លាម Zionist នៅ គេហដ្ឋានរបស់លោក ក្នុងទីក្រុង Tehran ក្នុងគ្រាដែល លោក បានចូលរួមពិធីស្បថរបស់ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ។

ឆ្មាំបដិវត្តន៍បាននិយាយថា «នៅព្រឹកព្រលឹមនេះ លំនៅដ្ឋានរបស់ លោក Ismail Haniyeh ក្នុងទីក្រុង Tehran ត្រូវបានវាយប្រហារ ដែលបណ្តាលឱ្យគាត់ និងឆ្មាំអង្គរក្សម្នាក់របស់គាត់ស្លាប់។ មូលហេតុគឺស្ថិតនៅក្រោមការស៊ើបអង្កេត ហើយនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ» ។

លោក Ismail Haniyeh គឺជាអ្នកនយោបាយប៉ាឡេស្ទីន ដែលត្រូវបានគេចាត់ទុកថាជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបតាំងពីឆ្នាំ ២០០៧។ លោក គឺជាប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាសបច្ចុប្បន្ន៕

អត្ថបទទាក់ទង