បន្ទាប់ពីមានករណីឧប្បទ្ទវហេតុអាកាសចរណ៍កើតឡើងជាញឹកញាប់ ខេមបូឌាអ៊ែរវ៉េ ចាប់ផ្តើមត្រួតពិនិត្យសុវត្ថិភាពនៃប្រតិបត្តិការហោះហើរ

ភ្នំពេញ៖ ដោយឃើញថាមានឧប្បទ្ទវហេតុអាកាសចរណ៍នានាកើតឡើងជាញឹកញាប់ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះហេតុការណ៍ទាំងនេះ។
ដឹកនាំដោយលោក Edison Duan ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ នាយកដ្ឋានសុវត្ថិភាព សន្តិសុខ និងធានាគុណភាព (SSQD) រួមជាមួយប្រធាននាយកដ្ឋាននីមួយៗ បានចាប់ផ្តើមការត្រួតពិនិត្យយ៉ាងលម្អិត និងស៊ីជម្រៅទាក់ទងនឹងសុវត្ថិភាពនៃប្រតិបត្តិការហោះហើររបស់ក្រុមហ៊ុន។
ការត្រួតពិនិត្យសុវត្ថិភាពបានផ្តោតលើ56ចំនុច នៅក្នុងផ្នែកសំខាន់ៗចំនួន7 រួមមានទាំងការរៀបចំ និងប្រតិបត្តិការមុនការហោះហើរ ការគ្រប់គ្រងនៅក្នុងអាកាសយានដ្ឋាន ការត្រួតពិនិត្យនៅក្នុងការហោះហើរ ការត្រួតពិនិត្យទីតាំងចតយន្តហោះ លក្ខណៈសម្បត្តិក្រុមការងារជួរមុខ ការត្រួតពិនិត្យការថែទាំយន្តហោះ ព្រមទាំងការត្រួតពិនិត្យសុវត្ថិភាពផ្សេងទៀតផងដែរ។
បន្ថែមពីលើការពិនិត្យឡើងវិញនូវស្តង់ដារប្រតិបត្តិការ នីតិវិធី និងលក្ខណៈសម្បត្តិរបស់បុគ្គលិក ក្រុមការងារក៏បានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយបុគ្គលិកជួរមុខ ដើម្បីយល់ពីបញ្ហាប្រឈម និងការលំបាកដែលពួកគេកំពុងជួបប្រទះនៅក្នុងតួនាទីការងាររបស់ពួកគេ។
សុវត្ថិភាពគឺជាអាទិភាពដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ ។ នៅក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ បានផ្តល់អាទិភាពដល់សុវត្ថិភាពអ្នកដំណើររបស់យើងជាចំបង។
គោលការណ៍ និងគោលគំនិតជាមូលដ្ឋានរបស់ក្រុមហ៊ុន គឺផ្តោតលើការវាយតម្លៃយ៉ាងហ្មត់ចត់ និងការដោះស្រាយហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ ដើម្បីបន្តពង្រឹងស្តង់ដារសុវត្ថិភាពនៃប្រតិបត្តិការហោះហើររបស់យើង តាមរយៈការត្រួតពិនិត្យសុវត្ថិភាពជាបន្តបន្ទាប់។
នៅពេលអនាគត ខេមបូឌាអ៊ែរវ៉េនឹងបន្តធ្វើការត្រួតពិនិត្យសុវត្ថិភាពបន្ថែមទៀត ដើម្បីធានាបាននូវប្រតិបត្តិការដែលប្រកបដោយសុវត្ថិភាពសម្រាប់គ្រប់ជើងហោះហើរទាំងអស់។