Close

ជប៉ុន កំពុងឈរកំពូលតារាងមេដាយ ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ជប៉ុន កំពុងឈរកំពូលតារាងមេដាយ ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ជប៉ុន កំពុងឈរកំពូលតារាងមេដាយ ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស

គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ជប៉ុន កំពុងឈរកំពូលតារាងមេដាយ អូស្រ្តាលី ឈរលេខ២ និងសហរដ្ឋអាមេរិក ឈរលេខ៣ ខណៈមានប្រទេសចំនួន១២ហើយឈ្នះមេដាយមាស។

គិតត្រឹមព្រឹកនេះ ប្រទេសជប៉ុន កំពុងឈរលេខ១ បណ្ដោះអាសន្ន ដោយឈ្នះសរុប៧គ្រឿង ក្នុងនោះ មេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ១ ខណៈអូស្រ្តាលី ឈរលេខ២ មាន មេដាយមាស៤ និងប្រាក់២ ចំណែកសហរដ្ឋអាមេរិក ឈរលេខ៣ មាន មេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ៣។ ក្នុងចំណោមប្រទេសទាំង២៩ មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះដែលមិនទាន់ឈ្នះមេដាយ ដោយសារមិនទាន់ចេញប្រកួត។

ខាងក្រោមនេះ តារាងមេដាយបណ្ដោះអាសន្ន ព្រឹត្តការណ៍កីឡាអូឡាំពិក ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង គិតត្រឹមព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤៖
១. ជប៉ុន ឈ្នះ ៧ មាស៤ ប្រាក់២ សំរឹទ្ធ១
២. អូស្រ្តាលី ឈ្នះ៦ មាស៤ ប្រាក់២ សំរឹទ្ធ០
៣. សហរដ្ឋអាមេរិក ឈ្នះ១២ មាស៣ ប្រាក់៦ សំរឹទ្ធ៣
៤. បារាំង ឈ្នះ៨ មាស៣ ប្រាក់៣ សំរឹទ្ធ២
៥. កូរ៉េខាងត្បូង ឈ្នះ៦ មាស៣ ប្រាក់២ សំរឹទ្ធ១
៦.ចិន ឈ្នះ៦ មាស៣ ប្រាក់១ សំរឹទ្ធ២
៧. អ៊ីតាលី ឈ្នះ៦ មាស១ ប្រាក់២ សំរឹទ្ធ៣
៨. កាហ្សាក់ស្ថាន ឈ្នះ ៣ មាស១ ប្រាក់០ សំរឹទ្ធ២
៩. ប៊ែលហ្សិក ឈ្នះ២ មាស១ ប្រាក់០ សំរឹទ្ធ១
១០. អាល្លីម៉ង់ ឈ្នះ១ មាស១ ប្រាក់០ សំរឹទ្ធ០
១១. ហុងកុង ឈ្នះ១ មាស១ ប្រាក់០ សំរឹទ្ធ០
១២. អ៊ូបេគីស្ថាន ឈ្នះ១ មាស១ ប្រាក់០ សំរឹទ្ធ០ ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកចលនាអូឡាំពិក បានបញ្ជូនឣត្តពលិក ៣រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង