Close

ដំណើរការសាកល្បងជាថ្មីទូរថភ្លើងមួយទឹកទិញពីជប៉ុន ៤ ទូ សម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ប្រកបដោយជោគជ័យ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ដំណើរការសាកល្បងជាថ្មីទូរថភ្លើងមួយទឹកទិញពីជប៉ុន ៤ ទូ សម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ប្រកបដោយជោគជ័យ ដំណើរការសាកល្បងជាថ្មីទូរថភ្លើងមួយទឹកទិញពីជប៉ុន ៤ ទូ សម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ប្រកបដោយជោគជ័យ

ភ្នំពេញ៖ ទូខ្សែរថ Kiha183-182 ដែលទិញទិញពីប្រទេសជប៉ុន រត់លើផ្លូវដែកភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូ គឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558 នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានត្រលប់ពីស្ថានីយប៉ោយប៉ែតមកកាន់រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីការបើកសាកល្បងជាថ្មីប្រកបដោយជោគជ័យ។

ដំណើរការសាកល្បងនេះ ដើម្បីឱ្យក្រុមការងារបច្ចេកបន្តត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម, ទ្វារចេញ-ចូល,ប្រព័ន្ធម៉ាស៊ីនត្រជាក់,ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខ។

ទូរថភ្លើង Kiha183-182 បានរត់ដោយរលូនលើផ្លូវដែកភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ដោយបានចេញដំណើរពីស្ថានីយភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុនលើផ្លូវលើផផ្លូវដែកដ៏វែង ដោយឆ្លងកាត់ខេត្តជាច្រើន ក៏ជាផ្នែកមួយ នៃការពិនិត្យមើលឡើងវិញស្ថានភាពផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅអ្នកដំណើរពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ(ភ្នំពេញ-ប៉ោយប៉ែត)បន្ទាប់ពីផ្អាករយៈពេលវែង ចាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំពោះការដឹកទំនិញបានធ្វើឡើងជាប្រចាំ (៣ជើងក្នុងមួយសប្តាហ៍)។

គួរបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងបន្តធ្វើការងារបន្ថែមទៀតជាមួយអាជ្ញាស្រុក-ខេត្ត ដែលមានផ្លូវដែកឆ្លងកាត់លើការងារសុវត្ថិភាព,ការរំលោភបំពានចំណីផ្លូវដែក,ការដាក់តបណ្តាញខ្សែកាប, ខ្សែInternet ដែលរំខាន និងប៉ះពាល់ដល់ដំណើរការខ្សែរថភ្លើងបើកបរ និងឆ្លងកាត់៕

អត្ថបទទាក់ទង