Close

ប្រធាន FIFA ៖ មានតែប្រធានក្រុមប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យនិយាយជាមួយអាជ្ញាកណ្តាល នៅអូឡាំពិក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ប្រធាន FIFA ៖ មានតែប្រធានក្រុមប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យនិយាយជាមួយអាជ្ញាកណ្តាល នៅអូឡាំពិក ប្រធាន FIFA ៖ មានតែប្រធានក្រុមប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យនិយាយជាមួយអាជ្ញាកណ្តាល នៅអូឡាំពិក

ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក លោក Gianni Infantino បាននិយាយកាលពីថ្ងៃយប់ថ្ងៃពុធថា មានតែប្រធានក្រុមប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យនិយាយតវ៉ា និងពិភាក្សាអំពីការសម្រេចចិត្តជាមួយអាជ្ញាកណ្តាល ក្នុងអំឡុងការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង។

ប្រធាន FIFA លោក Gianni Infantino បាននិយាយថា ៖«បើគ្មានអាជ្ញាកណ្តាលទេ វាមិនមានបាល់ទាត់ទេ។ ការការពារមន្ត្រីក្នុងការប្រកួត និងធានាថា ពួកគេត្រូវបានគេគោរព គឺជាមូលដ្ឋានគ្រឹះ សម្រាប់អនាគតនៃការប្រកួត។ ការអនុវត្តវិធានការថ្មី “captain only” គឺអនុញ្ញាតឱ្យតែប្រធានក្រុមប៉ុណ្ណោះ ដែលអាចនិយាយជាមួយអាជ្ញាកណ្តាល»។

ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA លោក Pierluigi Collina បាននិយាយថា ៖«នេះគឺជាជំហានដ៏សំខាន់មួយ ដោយផ្អែកលើគំនិតដ៏ទូលំទូលាយនៃការពង្រឹងភាពយុត្តិធម៌ និងការគោរពបន្ថែមទៀតនៅក្នុងកីឡាបាល់ទាត់ »។

គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់អូឡាំពិច បានចាប់ផ្តើមកាលពីយប់មិញនេះ ដោយក្នុងនោះ ម្ចាស់ផ្ទះបារាំង ជប៉ុន ម៉ារ៉ុក អេស្ប៉ាញ នូវែលសេឡង់ និងអ៊ីរ៉ាក់ សុទ្ធតែទទួលបាន ៣ពិន្ទុ ក្នុងការប្រកួតបើឆាករបស់ពួកគេ៕

អត្ថបទទាក់ទង