Close

លោកស្រី Harris អាចនឹងផ្លាស់ប្តូរវោហាសាស្ត្រចំពោះសង្រ្គាមនៅហ្គាហ្សា ប្រសិនបើជាប់ឆ្នោត

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោកស្រី Harris អាចនឹងផ្លាស់ប្តូរវោហាសាស្ត្រចំពោះសង្រ្គាមនៅហ្គាហ្សា ប្រសិនបើជាប់ឆ្នោត លោកស្រី Harris អាចនឹងផ្លាស់ប្តូរវោហាសាស្ត្រចំពោះសង្រ្គាមនៅហ្គាហ្សា ប្រសិនបើជាប់ឆ្នោត

បរទេស៖ ក្រោយពេលជឿទុកចិត្តពី លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន ធ្វើជាបេក្ខភាពឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅចុងឆ្នាំនេះ លោកស្រី Kamala Harris ត្រូវបានគេជឿងថា អាចនឹងនាំឱ្យមានការផ្លាស់ប្តូរវោហាសាស្ត្រ ចំពោះនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នៅពេលជាប់ឆ្នោត។

ទោះជាយ៉ាងណា លោក ស្រីទំនងជាមិនផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកលើអ៊ីស្រាអែលនោះទេ។ នេះបើយោងតាម NBC News ។

សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសកាលពីថ្ងៃអាទិត្យថាលោកនឹងមិនស្វែងរកការឈរឈ្មោះបោះឆ្នោតឡើងវិញនោះទេ ហើយបានគាំទ្រលោកស្រី Harris ដែលជាអនុប្រធានាធិបតីធ្វើជាបេក្ខភាពប្រធានាធិបតីវិញម្តង។ ចាប់តាំងពីពេលនោះមក គណបក្សប្រជាធិបតេយ្យភាគច្រើនបានធ្វើតាម ប៉ុន្តែលោកស្រី Kamala Harris មិនទាន់ត្រូវបានតែងតាំងជាផ្លូវការដោយគណបក្សនៅឡើយទេ។

លោកស្រី Harris ត្រូវបានរំពឹង ថា នឹងបន្ត គោលនយោបាយការបរទេសរបស់លោក Biden ប្រសិនបើជាប់ឆ្នោត ប៉ុន្តែ លោកស្រីហាក់ដូចជាមានឆន្ទៈក្នុងការរិះគន់លោក Netanyahu ជាសាធារណៈ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់ជនស៊ីវិលប៉ាឡេស្ទីននៅក្នុងតំបន់ Gaza Strip។

ប្រភពជិតស្និទ្ធនឹងរដ្ឋបាលសហរដ្ឋអាមេរិកបាននិយាយថា លោកស្រី Harris ជាជនជាតិអាមេរិកដើមកំណើតអារ៉ាប់ អ្នកបោះឆ្នោតវ័យក្មេងអាចបើកចំហចំពោះលោកស្រី Harris ពីព្រោះលោកស្រីមិនត្រូវបានគេមើលឃើញថា ជាអ្នកទទួលខុសត្រូវចំពោះគោលនយោបាយអ៊ីស្រាអែលរបស់លោក Biden។

ជាមួយគ្នានោះ គណបក្សប្រជាធិបតេយ្យសង្ឃឹមថា ការដែលឱ្យលោកស្រីធ្វើជាបេក្ខជនបោះឆ្នោតប្រធានាធិបតី វានឹងជួយដល់ការលើកតម្លៃស្រី្តផងដែរ ។
លោក Aaron David Miller សមាជិកជាន់ខ្ពស់នៃក្រុមអ្នកវិភាគគោលនយោបាយ បានឱ្យដឹងថា តំណែងប្រធានាធិបតីរបស់លោកស្រី Harris អាចបណ្តាលឱ្យមាន”ឥរិយាបថវោហាសាស្ត្រដែលមានតុល្យភាពជាងមុន។

លោក Miller បាននិយាយថា “លោកស្រីច្បាស់ជានឹងមានការអាណិតអាសូរកាន់តែច្រើននៅពេលនិយាយអំពីបញ្ហារដ្ឋប៉ាឡេស្ទីន ប៉ុន្តែ លោកបានកត់សម្គាល់ថា លោកស្រី Harris ទំនងជាមិនដឹកនាំការផ្លាស់ប្តូរ នៅក្នុងគោលនយោបាយនោះទេ៕

អត្ថបទទាក់ទង