Close

រដ្ឋប៉ាឡេស្ទីនបដិសេធសំណើរបស់អ៊ីស្រាអែល និងអាមេរិកបើកច្រកព្រំដែនក្រុងរ៉ាហ្វា ឡើងវិញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
រដ្ឋប៉ាឡេស្ទីនបដិសេធសំណើរបស់អ៊ីស្រាអែល និងអាមេរិកបើកច្រកព្រំដែនក្រុងរ៉ាហ្វា ឡើងវិញ រដ្ឋប៉ាឡេស្ទីនបដិសេធសំណើរបស់អ៊ីស្រាអែល និងអាមេរិកបើកច្រកព្រំដែនក្រុងរ៉ាហ្វា ឡើងវិញ

រ៉ាម៉ាឡា៖ រដ្ឋប៉ាឡេស្ទីន បានច្រានចោលសំណើរបស់អ៊ីស្រាអែល និងអាមេរិក ដើម្បីបើកច្រកព្រំដែនរ៉ាហ្វា ឡើងវិញជាបណ្តោះអាសន្ន ដោយអំពាវនាវជំនួសឲ្យការដកទ័ពរបស់អ៊ីស្រាអែល និងការបង្កើតអធិបតេយ្យភាពរដ្ឋប៉ាឡេស្ទីន។

សំណើនេះធ្វើឡើងបន្ទាប់មានកិច្ចប្រជុំមួយ កាលពីសប្តាហ៍មុន ដោយមានការចូលរួមពីតំណាងមកពីប៉ាឡេស្ទីន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីស្វែងយល់ពីលទ្ធភាពនៃប្រតិបត្តិការច្រកព្រំដែនរ៉ាហ្វា រវាងប្រទេសអេហ្ស៊ីប និងហ្គាហ្សាស្ទ្រីប។

បើតាមប្រភព ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ភាគីអ៊ីស្រាអែល បានស្នើឱ្យបុគ្គលិកប៉ាឡេស្ទីនចំនួន ៦នាក់ចូលរួមក្នុងការគ្រប់គ្រងការឆ្លងកាត់ដោយគ្មានឯកសណ្ឋាន ឬប៉ូលីស ហើយដោយមិនលើកទង់ជាតិប៉ាឡេស្ទីន សម្រាប់ការបើកច្រកឆ្លងកាត់ខាងលើនេះ។

ទោះជាយ៉ាងណា ប្រភពដដែលបានពន្យល់ថា សំណើនេះត្រូវបានច្រានចោល ព្រោះវាមានបំណងបើកច្រកឆ្លងកាត់បណ្តោះអាសន្នដោយគ្មានអធិបតេយ្យភាពប៉ាឡេស្ទីន ដែលផ្ទុយនឹងជំហរប៉ាឡេស្ទីន និងកិច្ចព្រមព្រៀងអន្តរជាតិ។

ជំហររបស់ប៉ាឡេស្ទីនគឺស្របតាមកិច្ចព្រមព្រៀងឆ្នាំ២០០៥ ស្តីពីការឆ្លងកាត់ច្រកព្រំដែនរ៉ាហ្វា ដែលទាមទារអធិបតេយ្យភាពប៉ាឡេស្ទីន ការចូលរួមរបស់អឺរ៉ុប និងការដកខ្លួនរបស់អ៊ីស្រាអែល យ៉ាងពេញលេញចេញពីច្រកឆ្លងកាត់ខាងលើនេះ។

កិច្ចប្រជុំនេះបានបញ្ចប់បន្ទាប់ពីកិច្ចប្រជុំរវាងអ៊ីស្រាអែលនិងអាមេរិក ខណៈ សំណើត្រូវបានប៉ាឡេស្ទីន ច្រានចោល ហើយមិនមានការពិភាក្សាបន្ថែមទៀតបន្ទាប់ពីកិច្ចប្រជុំនោះទេ៕

អត្ថបទទាក់ទង