Close

រដ្ឋាភិបាលអ៊ីតាលីបើកភ្លើងខៀវផ្គត់ផ្គង់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលអ៊ីតាលីបើកភ្លើងខៀវផ្គត់ផ្គង់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន រដ្ឋាភិបាលអ៊ីតាលីបើកភ្លើងខៀវផ្គត់ផ្គង់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន

បរទេស​ ៖ រដ្ឋាភិបាលនៃប្រទេសអ៊ីតាលីកំពុងធ្វើការពិចារណាក្នុងការជ្រើសរើសយកជម្រើសបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែន​ ប៉ុន្តែដោយកំណត់លក្ខខណ្ឌថាប្រសិនបើមានសមាជិកអឺរ៉ុបណាមួយហ៊ានធ្វើរឿងនេះជាមុនសិន។

ប្រភពចេញផ្សាយដោយកាសែត La Repubblica បានសរសេរថា​ អ៊ីតាលីកំពុងធ្វើការពិភាក្សាគ្នានៅឡើយ​ ប៉ុន្តែជម្រើសគឺមានរួចទៅហើយជាមួយនឹងយន្តហោះចម្បាំងចំនួន៥គ្រឿង​ ហើយជឿជាក់ថាអាចនឹងត្រូវបានប្រកាសជាផ្លូវការនៅក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចរបស់លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ជាផ្លូវការទៅកាន់រដ្ឋធានីក្រុងគៀវ។

ប្រភពដដែលបានបញ្ជាក់ដែរថា​ យន្តហោះចម្បាំងដែលអាចធ្វើការផ្តល់ទៅឲ្យប្រទេសអ៊ុយក្រែននោះមានដូចជាយន្តហោះម៉ូដេល AMX A-11 Ghibli ដែលមានជំនាញវាយប្រហារគោលដៅនៅផ្ទាល់ដីនិងក៏ដូចជាយន្តហោះប្រភេទ Tornado ជាដើម។

កាលពីសប្តាហ៍កន្លងមកកាសែត The Financial Times ធ្លាប់បានរាយការណ៍ថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនក៏កំពុងតែធ្វើការពិចារណាក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងប្រភេទ F-16 ទៅឲ្យអ៊ុយក្រែនផងដែរឬអាចជ្រើសយកការអនុញ្ញាតិឲ្យបណ្តាប្រទេសដែលមានវត្តមាន F-16 មានសិទ្ធិក្នុងការផ្កត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែនជំនួសវិញ៕

អត្ថបទទាក់ទង