Close

Van Nistelrooy ត្រលប់ទៅ Man United វិញក្នុងនាមជាជំនួយការរបស់លោក Ten Hag

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ កីឡា
Van Nistelrooy ត្រលប់ទៅ Man United វិញក្នុងនាមជាជំនួយការរបស់លោក Ten Hag Van Nistelrooy ត្រលប់ទៅ Man United វិញក្នុងនាមជាជំនួយការរបស់លោក Ten Hag

ក្លិបបិសាចក្រហម Manchester United បានតែងតាំងអតីតខ្សែប្រយុទ្ធរបស់ពួកគេ Ruud van Nistelrooy ជាជំនួយការរបស់លោក Erik ten Hag ក្នុងការផ្លាស់ប្តូរមួយផ្សេងទៀត ដែលពួកគេសង្ឃឹមថា នឹងស្តារកំណត់ត្រាជើងឯកអង់គ្លេស ២០សម័យកាលឱ្យមានភាពរុងរឿងឡើងវិញ។

នាយកផ្នែកកីឡារបស់ United លោក Dan Ashworth បាននិយាយថា៖«វាជាការរីករាយជាពិសេស ក្នុងការស្វាគមន៍ Ruud ត្រលប់មកក្លឹប ដែលគាត់ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងនាមជាកីឡាករ ហើយខ្ញុំដឹងថា គាត់នឹងជួយពង្រឹងស្មារតីឈ្នះៗ និងស្តង់ដារខ្ពស់ដែលយើងចង់បាន»។

លោក Van Nistelrooy ដែលបច្ចប្បន្នមានវ័យ ៤៨ឆ្នាំ ស៊ុតបញ្ចូលទីបាន ៩៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥០ប្រកួត នៅ Premier League សម្រាប់ United ចន្លោះឆ្នាំ ២០០១ និង ២០០៦ ហើយស៊ុតបញ្ចូលទីបានចំនួន ៣៥គ្រាប់ជាមួយក្រុមជម្រើសជាតិហូឡង់។

មែនទែនទៅ មុនមក Man United អតីតខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះ បានដឹកនាំ PSV Eindhoven ទៅកាន់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួត Eredivisie និងឈ្នះពានរង្វាន់ Dutch Cup ក្នុងរដូវកាល 2022-23 ។

គួរបញ្ជាក់ថា ទន្ទឹមនឹងការមកដល់របស់ Van Nistelrooy ខ្សែបម្រើសញ្ជាតិហូឡង់ Donny van de Beek របស់ United បានបញ្ចប់ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ទៅកាន់ក្លឹប Girona របស់លីគកំពូលអេស្ប៉ាញផងដែរ៕

អត្ថបទទាក់ទង