Close

មិនធម្មតា! វិសាខា នាំចូលខ្សែការពារចំណូលថ្មីពីអឺរ៉ុប ធ្លាប់លេងទល់ Cristiano Ronaldo

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ កីឡា
មិនធម្មតា! វិសាខា នាំចូលខ្សែការពារចំណូលថ្មីពីអឺរ៉ុប ធ្លាប់លេងទល់ Cristiano Ronaldo មិនធម្មតា! វិសាខា នាំចូលខ្សែការពារចំណូលថ្មីពីអឺរ៉ុប ធ្លាប់លេងទល់ Cristiano Ronaldo

នៅរសៀលថ្ងៃ សុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ ក្លិបបាល់ទាត់សេះមាសវិសាខា ក្រោមការដឹកនាំដោយគ្រូបង្វឹកថ្មី លោក Jurģis Kalns បានប្រកាសនាំចូលខ្សែការពារចំណូលថ្មីមកពីតំបន់អឺរ៉ុប មានប្រវត្តិមិនធម្មតា ធ្លាប់លេងទល់នឹងតារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo។

កីឡាករដែលក្រុមអ្នកមានវិសាខា នាំចូលនោះ គឺជាកីឡាករ Vitalijs Jagodinskis សញ្ជាតិឡាតវី ដែលមានវ័យ៣២ឆ្នាំ លេងក្នុងតួនាទីជាខ្សែការពារកណ្ដាល។ មុនផ្លាស់មកកាន់វិសាខា កីឡាកររូបនេះ លេងនៅក្លិប Pirin Blagoevgrad ជាសមាជិកលីគលំដាប់ទី២ ប៊ុលហ្គារី។ Vitalijs ធ្លាប់លេងឲ្យលក្លិបជាច្រើនដូចជា Daugava Rīga, Jūrmala , Dynamo Kyiv, Diósgyőri , Politehnica Iași, Ventspils, RFS , Valmiera និង Pirin Blagoevgrad ហើយភាគច្រើននៃអាជីពរបស់គេ លេងនៅក្នុងប្រទេសកំណើត។

ងាកមកចាប់អារម្មណ៍នៅក្រុមជម្រើសជាតិវិញ Vitalijs Jagodinskis ក៏មិនធម្មតាដែរ ពោលគឺជាប់ជម្រើសជាតិចាប់ពី U17, U19, U21 រហូតដល់ឈុតធំ ដោយបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិឈុតធំ ចំនួន៣១ប្រកួត។

អ្វីដែលកាន់តែពិសេសនេះ កីឡាករ Vitalijs ធ្លាប់លេងទល់នឹងតារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo ផងដែរ ក្នុងការប្រកួតជម្រុះ World Cup ជុំទី១ កាលពីឆ្នាំ២០១៦ និង ២០១៧ ដោយកាលណោះ សរុបលទ្ធផលទាំង២ជើង ព័រទុយហ្គាល់ លត់ ក្រុមជម្រើសជាតិឡាតវី ក្នុងលទ្ធផល ៧-១ ក្នុងនោះ Ronaldo ស៊ុតបញ្ជូលទីសរុបចំនួន ៤គ្រាប់។

គួរបញ្ជាក់ថា កាលពីរដូវកាលមុន ក្រុមសេះមាសវិសាខា បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Cambodian Premier League ដោយឆ្លងកាត់ការប្រកួតសរុប ៣០ប្រកួត ឈ្នះ ១៥ ចាញ់ ១២ និងស្មើ ៣៕

អត្ថបទទាក់ទង