Close

លោក Biden និងលោក Netanyahu រំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោននៅចុងខែកក្កដានេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Biden និងលោក Netanyahu រំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោននៅចុងខែកក្កដានេះ លោក Biden និងលោក Netanyahu រំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោននៅចុងខែកក្កដានេះ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោននៅចុងខែកក្កដា នៅក្នុងអំឡុងពេលដែលមេដឹកនាំអ៊ីស្រាអែលរូបនេះ ត្រូវបានគេអញ្ជើញឱ្យមកថ្លែងសុន្ទរកថាទៅកាន់សមាជិកសភាអាមេរិកអំពីសង្គ្រាមរបស់ប្រទេសលោកនៅតំបន់ហ្គាហ្សា ។

បើតាមមន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃអង្គារ លោក Netanyahu គ្រោងនឹងថ្លែងសុន្ទរកថានៅសភាអាមេរិកនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៤។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោននេះ លោកនឹងថ្លែងទៅកាន់សម័យប្រជុំរួមនៃសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា។

តាមការរំពឹងទុកនៃកិច្ចប្រជុំរវាង លោក Biden និងលោក Netanyahu ត្រូវបានរាយការណ៍ជាលើកដំបូងដោយ CNN ថាព័ ត៌មានលម្អិតនៃកិច្ចប្រជុំរបស់អ្នកទាំងពីរធ្វើឡើងនៅសេតវិមាន ។

ខណៈពេលដែលសហរដ្ឋអាមេរិកបានរក្សាការគាំទ្រដ៏រឹងមាំរបស់ខ្លួនសម្រាប់អ៊ីស្រាអែលទាំងផ្នែកការទូត និងក្នុងការផ្តល់សព្វាវុធចំពេលមានសង្រ្គាមនៅហ្គាហ្សា លោក Biden មានពេលខ្លះបានសម្តែងការព្រួយបារម្ភអំពីការប្រព្រឹត្តរបស់អ៊ីស្រាអែលផងដែរ៕

អត្ថបទទាក់ទង