Close

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ចេញបញ្ជីឈ្មោះកីឡាករអាយុក្រោម ១៩ឆ្នាំ ២៣នាក់ចុងក្រោយ លេងពានរង្វាន់ ASEAN U19 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ កីឡា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ចេញបញ្ជីឈ្មោះកីឡាករអាយុក្រោម ១៩ឆ្នាំ ២៣នាក់ចុងក្រោយ លេងពានរង្វាន់ ASEAN U19 2024 សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បញ្ចេញបញ្ជីឈ្មោះកីឡាករអាយុក្រោម ១៩ឆ្នាំ ២៣នាក់ចុងក្រោយ លេងពានរង្វាន់ ASEAN U19 2024

(បាល់ទាត់)៖ កាលពីម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ចំនួន២៣នាក់ចុងក្រោយ ដើម្បីចូលរួមការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 នៅប្រទេសឥណ្ឌូនេស៊ី ។

បញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជា U19 ក្រោមការដឹកនាំរបស់លោក ភា សុភ័ក្រ្តា ដែលទទួលភារៈកិច្ចដឹកនាំលើកនេះ គេសង្កេតឃើញថា ក្នុងចំណោមបញ្ជីឈ្មោះទាំងនោះ កីឡាកររបស់សាលាបាល់ទាត់ជាតិបាទី មានច្រើនជាងគេ ពោលគឺមាន៦នាក់ ខណៈក្រុមធំៗដូចជាភ្នំពេញក្រោន វិសាខ និង Tiffy Army មានចំនួន៤នាក់ដូចគ្នា ។

ខាងក្រោមនេះ ជាសមាសភាពនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ចូលរួមការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024៖

-អ៊ាវ សុវណ្ណារ៉ា ក្លិបបឹងកេត
-វឿន សុខកុសល់ ក្លិប អាយ អេស អាយ ដង្កោសែនជ័យ
-ឯម ឈុំស៊ីដេត ក្លិបគីរីវង្សសុខសែនជ័យ
-អ៊ុត សូនី ក្លិបណាហ្គាវើលដ៍
-រុង ចុងមីង សាលាបាល់ទាត់ជាតិបាទី
-ទាំ មករា សាលាបាល់ទាត់ជាតិបាទី
-អ៊ុក ដេវីន សាលាបាល់ទាត់ជាតិបាទី
-រ៉ាវ ដេវីត សាលាបាល់ទាត់ជាតិបាទី
-សុន ថាវិស៊ីវ សាលាបាល់ទាត់ជាតិបាទី
-ស៊ូ មេងហុង សាលាបាល់ទាត់ជាតិបាទី
-ឈិន វឺននីន ក្លិបភ្នំពេញក្រោន
-បុង សាំយូអ៊ែល ក្លិបភ្នំពេញក្រោន
-លឹម វិសាល ក្លិបភ្នំពេញក្រោន
-សោម បូរិទ្ធ ក្លិបភ្នំពេញក្រោន
-ម៉ាត់ ឡានី ក្លិប Tiffy Army
-សារ យូសុះ ក្លិប Tiffy Army
-លាង ពិសី ក្លិប Tiffy Army
-ស្រេង សុខគា ក្លិប Tiffy Army
-ផៃ ឆៃយ៉ា ក្លិបវិសាខា
-ឈាង គឹមសុង ក្លិបវិសាខា
-ភឿក ថាតថៃ ក្លិបវិសាខា
-សឹង្ហ សំបូរិទ្ធី ក្លិបវិសាខា
-លីម លោកាថុង ក្លិបវិសាខា ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 នឹងប្រព្រឹត្តឡើងនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពានរង្វាន់នេះ កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រ៕

អត្ថបទទាក់ទង