Close

កងកម្លាំងអ៊ីស្រាអែលវាយលុកភាគខាងជើង និងខាងត្បូងតំបន់ហ្គាហ្សា ប្រយុទ្ធនឹងក្រុមហាម៉ាសនៅទីក្រុងរ៉ាហ្វា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
កងកម្លាំងអ៊ីស្រាអែលវាយលុកភាគខាងជើង និងខាងត្បូងតំបន់ហ្គាហ្សា ប្រយុទ្ធនឹងក្រុមហាម៉ាសនៅទីក្រុងរ៉ាហ្វា កងកម្លាំងអ៊ីស្រាអែលវាយលុកភាគខាងជើង និងខាងត្បូងតំបន់ហ្គាហ្សា ប្រយុទ្ធនឹងក្រុមហាម៉ាសនៅទីក្រុងរ៉ាហ្វា

ក្រុងគែរ៖ កងកម្លាំងអ៊ីស្រាអែលបានវាយលុកជាច្រើនទីតាំងនៅទូទាំងតំបន់ហ្កាហ្សាកាលពីថ្ងៃពុធ ហើយអ្នកស្រុកបានរាយការណ៍ថា មានការប្រយុទ្ធគ្នាយ៉ាងខ្លាំងពេញមួយយប់ក្នុងក្រុង Rafah ភាគខាងត្បូងនៃប្រទេសប៉ាឡេស្ទីន។

អ្នកស្រុកបាននិយាយថា ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅក្នុងសង្កាត់ Tel Al-Sultan នៅភាគខាងលិចទីក្រុង Rafah ជាកន្លែងដែលរថក្រោះកំពុងព្យាយាមបិទផ្លូវរបស់ពួកគេទៅភាគខាងជើង ចំពេលមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង។

ជាមួយគ្នានោះ ក្រុមប្រដាប់អាវុធនៃក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាមបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើកងកម្លាំងអ៊ីស្រាអែលជាមួយនឹងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ និងគ្រាប់បែកត្បាល់។

ចាប់តាំងពីដើមខែឧសភា ការប្រយុទ្ធគ្នានៅក្នុងទីក្រុង Rafah និងភាគខាងត្បូងនៃតំបន់ Gaza ដែលជាកន្លែងដែលប្រជាជនប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន ២.៣ លាននាក់បានជ្រកកោន បន្ទាប់ពីបានភៀសខ្លួនចេញពីតំបន់ផ្សេងទៀត។

យ៉ាងណាអ៊ីស្រាអែលនិយាយថា ខ្លួននឹងបំផ្លាញកងវរសេនាតូចក្រុមហាម៉ាសដែលនៅសេសសល់ចុងក្រោយនៅទីក្រុង Rafah ហើយបន្ទាប់ពីនោះ ខ្លួននឹងផ្លាស់ទីទៅប្រតិបត្តិការទ្រង់ទ្រាយតូចនៅតំបន់នោះ ។

ក្រុមគ្រូពេទ្យបាននិយាយថា ជនជាតិប៉ាឡេស្ទីនពីរនាក់បានស្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួចរបស់អ៊ីស្រាអែលមួយនៅក្នុងទីក្រុង Rafah នៅក្នុងការវាយប្រយុុទ្ធគ្នា ។

យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាសម្នាក់ ដែលបានជាប់ពាក់ព័ន្ធក្នុងការរត់ពន្ធអាវុធឆ្លងកាត់ព្រំដែនរវាងទីក្រុង Rafahនិងប្រទេសអេហ្ស៊ីប។

សេចក្តីថ្លែងការណ៍ដដែលនោះបាននិយាយទៀតថា យន្តហោះចម្បាំង បានវាយប្រហារគោលដៅក្រុមសកម្មប្រយុទ្ធរាប់សិបនាក់នៅទីក្រុង Rafah ពេញមួយយប់ និងបានបំផ្លាញរចនាសម្ព័ន្ធយោធា និងផ្លូវរូងក្រោមដី។

ក្រុមគ្រូពេទ្យបាននិយាយថា នៅថ្ងៃពុធម្សិលមិញនេះ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនបីនាក់ និងរងរបួសផ្សេងទៀតនៅជិតជំរំ Jabalia នៅភាគខាងជើង ដែលជាជំរុំជនភៀសខ្លួនមួយក្នុងចំណោមជំរុំប្រវត្តិសាស្ត្រចំនួនប្រាំបីរបស់ Gaza Strip ។

អ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់ បាននិយាយថា អ្នកស្លាប់បាត់បង់ជីវិតគឺស្ថិតក្នុងចំណោមមនុស្សមួយក្រុមដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅហាងមួយកន្លែង ដើម្បីប្រាស់ប្រាសើអ៊ីនធឺណិត ដើម្បីទំនាក់ទំនងជាមួយសាច់ញាតិនៅកន្លែងផ្សេងទៀត ។

ក្រុមគ្រូពេទ្យបាននិយាយទៀតថា នៅក្នុងជំរុំ Nuseirat នៅភាគកណ្តាលហ្គាហ្សាស្ទ្រីប ការបាញ់ផ្លោងរថក្រោះបានវាយប្រហារផ្ទះមួយល្វែង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងរបួសផ្សេងទៀត ។ ជុំវិញបញ្ហានេះ យោធាអ៊ីស្រាអែលមិនមានការអធិប្បាយភ្លាមៗទេ៕

អត្ថបទទាក់ទង