Close

លោក Netanyahu ប្រកាសមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅហ្គាហ្សានោះទេ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Netanyahu ប្រកាសមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅហ្គាហ្សានោះទេ លោក Netanyahu ប្រកាសមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅហ្គាហ្សានោះទេ

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាលោក អាចនឹង យល់ព្រមលើកិច្ចព្រមព្រៀងមួយផ្នែក នៃ បទឈប់បាញ់នៅតំបន់ហ្គាហ្សារយៈពេល ៨ ខែ តាមសំណើចុងក្រោយដែលគាំទ្រដោយសហរដ្ឋអាមេរិក។ តែមិនយល់ព្រមចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនោះទេ ។

នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយកាលពីល្ងាចថ្ងៃអាទិត្យនៅលើប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែលប៉ុស្តិ៍លេខ 14 ដែលជាស្ថានីយ៍អភិរក្សនិយមនិងគាំទ្រលោក Netanyahu មេដឹកនាំអ៊ីស្រាអែល បាននិយាយថា លោក Netanyahu បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចព្រមព្រៀងមួយផ្នែក ដែល នេះមិនមែនជាការសម្ងាត់ទេ ជាថ្នូរនឹងការវិលត្រឡប់វិញនូវប្រជាជនមួយចំនួន ជាពិសេស ចំណាប់ខ្មាំងប្រហែល ១២០នាក់ដែលនៅតែត្រូវបានឃុំខ្លួននៅហ្គាហ្សាស្ទ្រីប។

តែយ៉ាងណា លោក Netanyahu ថ្លែងថា «យើងប្តេជ្ញាបន្តសង្គ្រាមបន្ទាប់ពីផ្អាកមួយរយៈ ដើម្បីបញ្ចប់គោលដៅកម្ចាត់ក្រុមហាម៉ាស។ ខ្ញុំមិនសុខចិត្តបោះបង់វាទេ»។

ការអត្ថាធិប្បាយរបស់លោក Netanyahu មិនមានគម្លាតខ្លាំងពីអ្វីដែលលោកបាននិយាយពីមុនអំពីលក្ខខណ្ឌរបស់លោកសម្រាប់កិច្ចព្រមព្រៀងមួយនោះទេ។ ប៉ុន្តែអ៊ីស្រាអែល និងក្រុមហាម៉ាសហាក់ដូចជាកំពុងផ្លាស់ប្តូរគ្នាបន្ថែមទៀតលើសំណើបទឈប់បាញ់ចុងក្រោយ ហើយពួកគេអាចតំណាងឱ្យការថយក្រោយមួយទៀតសម្រាប់អ្នកសម្រុះសម្រួលដែលព្យាយាមបញ្ចប់សង្រ្គាម៕

អត្ថបទទាក់ទង