Close

បើកឆាកពានរង្វាន់ Copa América 2024 អាហ្សង់ទីន យកឈ្នះ កាណាដា ២-០

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ កីឡា
បើកឆាកពានរង្វាន់ Copa América 2024 អាហ្សង់ទីន យកឈ្នះ កាណាដា ២-០ បើកឆាកពានរង្វាន់ Copa América 2024 អាហ្សង់ទីន យកឈ្នះ កាណាដា ២-០

កាលពីព្រឹកថ្ងៃ សុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ពានរង្វាន់ប្រចាំទ្វីបអាមេរិកខាងត្បូង Copa América ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក បានចាប់ផ្តើមជាផ្លូវការ ដោយមាន១៦ប្រទេសចូលរួមប្រកួតប្រជែង ខណៈប្រកួតបើឆាកនេះ ម្ចាស់ការពារដំណែងជើងឯកអាហ្សង់ទីន បានយកឈ្នះ ក្រុមជម្រើសជាតិកាណាដា ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Mercedes-Benz Stadium។

គ្រាប់បាល់ជ័យជំនះទាំងពីរគ្រាប់របស់អាហ្សង់ទីនសុទ្ធតែកើតឡើងនៅក្នុងតង់ទី២ ដោយកីឡាករ Julian Alvares របស់ក្រុមមេឃខៀវ Man City នៅនាទី៤៩ និងកីឡាករ Lautaro Martines របស់ Inter Millan នៅនាទី៨៨។

គួរបញ្ជាក់ថា ក្រុមទាំង១៦ នៅ Copa América 2024 មានដូចជា អាហ្សង់ទីន, ប៉េរូ, ឈីលី, កាណាដា, ម៉ិកស៊ិក, អេក្វាឌ័រ, វ៉េណេស៊ុយអេឡា, ហ្សាម៉ាអ៊ីក, សហរដ្ឋអាមេរិក, អ៊ុយរូហ្គាយ, ប៉ាណាម៉ា, បូលីវី, ប្រេស៊ីល, កូឡុំប៊ី, ប៉ារ៉ាហ្គាយ, កូស្តារីកា។

ពានរង្វាន់កម្រិតទ្វីប Copa América ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩១៦ ពោលគឺមានអាយុកាលជាង ១០៨ឆ្នាំហើយ ខណៈក្រុមជម្រើសជាតិដែលធ្លាប់ឈ្នះជើងឯកច្រើនជាងគេគឺអាហ្សង់ទីន និងអ៊ុយរូហ្គាយ ឈ្នះ ១៥លើកដូចគ្នា៕



អត្ថបទទាក់ទង