Close

ញាណ សុស៊ីដាន ចាកចេញពី Tiffy Army ទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ កីឡា
ញាណ សុស៊ីដាន ចាកចេញពី Tiffy Army ទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ញាណ សុស៊ីដាន ចាកចេញពី Tiffy Army ទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង

ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា កីឡាករ ញាណ សុស៊ីដាន បានសម្រេចចាកចេញពីក្លិបបាល់ទាត់ Tiffy Army ទៅចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង ជាផ្លូវការ។ នេះបើតាមការប្រកាសរបស់ទំព័រ Facebook ផ្លូវការរបស់ក្លិបព្រះខ័នរាជស្វាយរៀង។

តារយៈវីដេអូប្រមាណ១នាទី ញាណ សុស៊ីដាន បាននិយាយថា៖« ក្នុងនាមខ្ញុំជាអ្នកស្វាយរៀង ខ្ញុំពិតជាសប្បាយចិត្ត និងមានមោទនភាពខ្លាំងមែនទែន ដែលបានចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀង»។

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្លិប Tiffy Army FC ក៏បានប្រកាសពីការចាកចេញរបស់ ញាណ សុស៊ីដាន ផងដែរ។
សេចក្ដីប្រកាសរបស់ក្លិប Tiffy Army FC ៖
“ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក ក្រុមកីឡាករទាំងអស់របស់ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទTiffy Army FC សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះកីឡាករ ញាណ សុស៊ីដាន ដែលបានរួមចំណែកជួយក្រុមអស់ពីកម្លាំងកាយចិត្តនាពេលកន្លងមក ។ យើងទាំងអស់គ្នា សូមជូនពរ ស៊ីដាន ទទួលបាននូវភាពជោគជ័យបន្ថែមក្នុងវិស័យកីឡាបាល់ទាត់មួយនេះ”។

នៅក្នុងការប្រកួត Cambodian premier league 2023-24 កីឡាករ ញាណ សុស៊ីដាន បានជាប់ឈ្មោះជាកីឡាករខ្មែរស៊ុតបញ្ជូលទីច្រើនជាងគេបំផុតក្នុងលីគ ជាមួយនិងកីឡាករ លឹម ពិសុទ្ធ ដោយរកបានចំនួន ១៣គ្រាប់ដូចគ្នា។

គួរបញ្ជាក់ដែលថា កីឡាករ ញាណ សុស៊ីដាន បានចូលរួមជាមួយ Tiffy Army FC នៅអំឡុងឆ្នាំ២០២០ ដោយកាលណោះ ស៊ីដាន បានធ្វើតេស្តជាប់ជាយុវជនអាយុក្រោម២១ ឆ្នាំ Tiffy Army FC ព្រមទាំងបានជួយឱ្យក្រុមយុវជនអាយក្រុម២១ឆ្នាំ Tiffy Army FC គ្រងចំណាត់ថ្នាក់លេខ២ នៃពានរង្វាន់លីគទី២កម្ពុជា រដូវកាលឆ្នាំ២០២០ផងដែរ។ ក្រោយមកនៅដើមឆ្នាំ២០២១ ស៊ីដាន ត្រូវបានដំឡើងទៅកាន់ក្រុមឈុតធំ និងបន្តវិវត្តខ្លួន និងទម្រង់លេងបានយ៉ាងល្អរហូតទទួលបានពានរង្វាន់កីឡាករល្អប្រចាំខែ ចំនួន២លើក ព្រមទាំង មានឱកាសបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជាជាច្រើនលើកថែមទៀតផង៕

អត្ថបទទាក់ទង