វិសាខា ប្រកាសតែងតាំងគ្រូបង្វឹកថ្មី បទពិសោធន៍មិនធម្មតា
កាលពីថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ ក្លិបបាល់ទាត់វិសាខា បានប្រកាសតែងតាំងគ្រូបង្វឹកថ្មីគឺលោក Jurgis Kalns ជនជាតិឡាតវី ធ្លាប់លេងនៅវគ្គជម្រុះ UCL ជុំទី១ទៀតផង។
មុនមកប្រកបអាជីពនៅកម្ពុជា គ្រូបង្វឹកវ័យ ៤១ឆ្នាំរូបនេះ បានដឹកនាំក្លិប Valmiera លើកពានរង្វាន់លីគកំពូលឡាតវី ក្នុងរដូវកាល២០២២ ផងដែរ។ក្រុម Valmiera បានឡើងទៅជម្រុះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League រដូវកាល២០២៣-២៤ ក្នុងវគ្គ Qualification Round 1 តែបានបរាជ័យក្រោមថ្វីជើងក្រុម Olympia Ljubljana ទាំង២ជើង ក្នុងលទ្ធផល ៤-២។
លោក Jurgis Kalns បានដឹកនាំក្លិបជាច្រេីនដូចជា៖ ក្លឹប FK Auda (២០១៥-២០១៧), SK Super Nova(២០១៨), FK Tukums (២០១៩-២០២០) និងValmiera (២០២១-២០២៤)។ លោក Jurgis Kalns កាន់អាជ្ញាប័ណ្ឌគ្រូបង្វឹក UEFA Pro Licence ។
គួរបញ្ជាក់ថា លោក Jurgis Kalns ជាគ្រូបង្វឹកទី៦ ហើយនៅក្លិបវិសាខា គិតពីឆ្នាំ ២០១៨ ដោយមានគ្រូលោក ហុក សុជីវ័ន្ត, លោក Colum Curtis, លោក Akeeb Tunji Ayoyinka (គ្រូ បណ្តោះអាសន្ន), លោក Lee Tae Hoon , លោក មាស ចាន់ណា និង លោក Simon McMenemy៕