Close

វៀតណាម នឹងតែងតាំងគ្រូបង្វឹកថ្មីឲ្យបានឆាប់ ដើម្បីបោះជំរុំហ្វឹកហាត់ ត្រៀមលេងស៊ីហ្គេម នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
វៀតណាម នឹងតែងតាំងគ្រូបង្វឹកថ្មីឲ្យបានឆាប់ ដើម្បីបោះជំរុំហ្វឹកហាត់ ត្រៀមលេងស៊ីហ្គេម នៅកម្ពុជា វៀតណាម នឹងតែងតាំងគ្រូបង្វឹកថ្មីឲ្យបានឆាប់ ដើម្បីបោះជំរុំហ្វឹកហាត់ ត្រៀមលេងស៊ីហ្គេម នៅកម្ពុជា

(ហាណូយ) ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម ហៅកាត់ថា VFF បានឲ្យដឹងថា ខ្លួនបានជួបពិភាក្សាការងារជាមួយលោក Philippe Troussier ក្នុងតួនាទីជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ និង U23 ខណៈការប្រកួតស៊ីហ្គេមនៅកម្ពុជា កាន់តែកៀកមកជិត។

ដោយសារមុខតំណែងជាគ្រូបង្វឹកនេះ មានសារៈសំខាន់ និងមានឥទ្ធិពលយ៉ាងខ្លាំងលើផែនការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍បាល់ទាត់របស់វៀតណាម ដូច្នេះការជ្រើសរើសត្រូវបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន និងតឹងរ៉ឹងបំផុត។

មកទល់នឹងពេលនេះ សហព័ន្ធ និងលោក Troussier បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានលើខ្លឹមសារទាក់ទងនឹងការងាររបស់គ្រូបង្វឹកក្រុមទាំងពីរ(ជម្រើសជាតិឈុតធំ និង U23) ក៏ដូចជាលើគោលដៅ និងភារកិច្ចក្នុងដំណាក់កាលខាងមុខ។

ពិធីប្រកាសគ្រូបង្វឹកថ្មីត្រូវបានគេរំពឹងថា នឹងធ្វើនៅចុងខែកុម្ភៈ។ ភារកិច្ចដំបូងរបស់គ្រូបង្វឹក គឺការពង្រឹងកម្លាំង និងរៀបចំផែនការការងារសម្រាប់ក្រុមជម្រើសជាតិ U23 ដែលរំពឹងថា នឹងចូលហ្វឹកហាត់នៅដើមខែមីនា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ដែលនឹងប្រព្រឹត្តិទៅនៅកម្ពុជា ក្នុងខែឧសភា។

អត្ថបទទាក់ទង