Close

គ្រូណាហ្គាវើលដ៍ ថា ក្លិបនៅមានចំណុចខ្វះខាតច្រើន ទោះឈ្នះក្រុមនគរបាលជាតិ  ៣-០ ក៏ដោយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
គ្រូណាហ្គាវើលដ៍ ថា ក្លិបនៅមានចំណុចខ្វះខាតច្រើន ទោះឈ្នះក្រុមនគរបាលជាតិ  ៣-០ ក៏ដោយ គ្រូណាហ្គាវើលដ៍ ថា ក្លិបនៅមានចំណុចខ្វះខាតច្រើន ទោះឈ្នះក្រុមនគរបាលជាតិ  ៣-០ ក៏ដោយ

(បាល់ទាត់)៖ កាលពីថ្ងៃ អាទិត្យ ទី១២ ខែកុម្ភៈ ក្រុមបាល់ទាត់គ្រូណាហ្គាវើលដ៍ ក្រោមការដឹកនាំដោយលោក ឃឹម បូរី បានយកឈ្នះលើក្រុមបាល់ទាត់នគរបាលជាតិ ក្នុងលទ្ធផល ៣ ទល់នឹង ០ ក្នុងពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣។

ទោះបីជាទទួលបាន៣ពិន្ទុ យ៉ាងមានសារៈសំខាន់ ក្នុងការប្រកួតបើកឆាកក្ដី ក៏អ្នកចាត់ការរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ លោក ឃឹម បូរី ហាក់មិនសូវជាសប្បាយចិត្តប៉ុន្មានទេ ដោយលោកគិតថា ក្រុមនៅតែមានចំណុចខ្វះខាត។

ថ្លៃងមកកាន់ ENN អតីតតកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានឲ្យដឹងថា៖« ការប្រកួតនេះ យើងធ្វើបានល្អច្រើន ព្រោះយើងបានត្រៀមខ្លួនយូរខែមកហើយ ហើយចំពោះកីឡាករលើទីលាន ពួកគាត់បានយល់ពីអ្វីដែលខ្ញុំបានរៀបចំ។ តែទោះជាយ៉ាងណា យើងនៅតែមានចំណុចខ្វះខាត ព្រោះពេលប្រកួតនេះ យើងមានឱកាសច្រើន តាមពិតយើងគួរតែរកគ្រាប់បាល់បានច្រើនជាង៣គ្រាប់ ប៉ុន្តែការបញ្ចប់ទីរបស់យើងនៅខ្វះខាត ដូច្នេះនៅប្រកួតក្រោយ យើងត្រូវតែកែប្រែពីចំណុចខ្វះខាតរបស់យើងបន្ថែមទៀត»។

គួរបញ្ជាក់ថា​ ក្រោយបញ្ចប់ការប្រកួត​ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ នឹងធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមអ្នកមានជំនាន់ថ្មី អាយ អេស អាយ ដង្កោសែនជ័យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាកីឡដ្ឋាន AIA Stadium៕