Close

ដំណឹងរីករាយ! ផ្សារទំនើប K Mall ថ្មីមួយទៀតនៅភាគខាងត្បូងរាជធានីភ្នំពេញ ចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ដំណឹងរីករាយ! ផ្សារទំនើប K Mall ថ្មីមួយទៀតនៅភាគខាងត្បូងរាជធានីភ្នំពេញ ចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ ដំណឹងរីករាយ! ផ្សារទំនើប K Mall ថ្មីមួយទៀតនៅភាគខាងត្បូងរាជធានីភ្នំពេញ ចាប់ផ្តើមបុកគ្រឹះសាងសង់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall)បានសម្ពោធការដ្ឋានសាងសង់ជាផ្លូវការនៃផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 2 ជាប់ច្រកចូលបុរីចន្ទគីរី (Borey Chankiri) កាលពីព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤។

ក្នុងពិធីបើកសម្ពោធការដ្ឋានសាងសង់ផ្លូវការនៃផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) ក៏មានការចូលរួមដោយលោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនអឺបេនលែន (Urbanland) ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់ ក្រុមការងារ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

ការចាប់ផ្តើមសាងសង់នេះ ធ្វើឡើងបន្ទាប់ពីទទួលបានជោគជ័យនៃដំណើរការផ្សារទំនើប ខេ ម៉ល វេង ស្រេង (K Mall) ដោយស្វាគមន៍អតិថិជនប្រមាណជាង 6,300 នាក់ជារៀងរាល់ថ្ងៃ និងមានដៃគូអាជីវកម្មចំនួន 38 រួមមាន ហាងទំនិញ ហាងកាហ្វេ និងភោជនីយដ្ឋានល្បីៗជាច្រើន។

ក្រោយទទួលបានជោគជ័យ ក្រុមហ៊ុនអឺបេនលែន (Urbanland) ដែលជាអ្នកវិនិយោគផ្សារទំនើប K Mall បានបន្តបេសកកម្ម ដោយនាំយកបទពិសោធន៍ផ្សារទំនើបសហគមន៍ដ៏សម្បូរបែបនេះ ទៅកាន់តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ។

ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត (K Mall Prek Thnoat) មានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីមហាវិថីសម្តេច ហ៊ុន សែន និងត្រឹមតែ 15 នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបើកដំណើរការផ្លូវការនាពាក់កណ្តាលឆ្នាំ 2025 ខាងមុខនេះ ជាមួយនឹងដំណាក់កាលដំបូង។

អត្ថបទទាក់ទង