Close

ផ្អើលអស់ពិភពកីឡា! Elon Musk ពិចារណាទិញក្លិបបិសាចក្រហម Manchester United

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ផ្អើលអស់ពិភពកីឡា! Elon Musk ពិចារណាទិញក្លិបបិសាចក្រហម Manchester United ផ្អើលអស់ពិភពកីឡា! Elon Musk ពិចារណាទិញក្លិបបិសាចក្រហម Manchester United

យោងតាមរបាយការណ៍ពី Daily Mail បានឱ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យា និងជាមហាសេដ្ឋីទី ២ របស់ពិភពលោក គឺ Elon Musk កំពុងពិចារណាលើការកាន់កាប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើក្រុមបិសាចក្រហម Manchester United ។

ត្រកូល The Glazers បានបង្ហាញក្នុងខែវិច្ឆិកាថា ពួកគេមានឆន្ទៈស្តាប់ការផ្តល់ជូនសម្រាប់ការដាក់លក់ភាគហ៊ុនរបស់ក្លិប ឬការលក់ទាំងស្រុងតែម្ដង។ ក្រោយការប្រកាសនេះ ភាគីមួយចំនួនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទិញ United ដែលអាចត្រូវបានទិញក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ប្រហែល ៤.៥ ពាន់លានផោន ឬច្រើនជាងនេះ។ ក្នុងនោះមានអ្នកជំនួញមកពីមជ្ឈិមបូព៌ា និងសហរដ្ឋអាមេរិកផងដែរ។ មិនតែប៉ុណ្ណោះ មហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe ដែលជាអ្នកគាំទ្រដ៏ងប់ងល់របស់ Man Utd ក៏ចាប់អារម្មណ៍ដែរ។

យ៉ាងណាមិញ យោងតាមកាសែត Daily Mail ម្ចាស់ Twitter និង Tesla លោក Elon Musk ក៏ចាប់អារម្មណ៍នឹង Man Utd ដែរ។ Elon Musk ដែលមានទ្រព្យសម្បត្តិ 157 ពាន់លានផោន ត្រូវបានគេរាយការណ៍ថា ជាបុគ្គល់ម្នាក់ក្នុងចំណោមបុគ្គលមួយចំនួន ដែលអាចមានលទ្ធភាពទិញក្លិបយក្ស Premier League មួយនេះ ។

គួររម្លឹកថា Elon Musk ធ្លាប់បានសរសេរលើ Twitter កាលពីខែសីហា ថា៖ «ខ្ញុំក៏កំពុងទិញ Manchester United »។ យ៉ាងណា លោកបានអះអាងថា ការលើកឡើងនោះជាការលេងសើរប៉ុណ្ណោះ លោកនឹងមិនទិញក្លិបបាល់ទាត់ណាមួយឡើយ ប៉ុន្តែបង្ហើបថា Man U គឺជាក្រុមដែលលោកចូលចិត្តកាលពីក្មេង៕

អត្ថបទទាក់ទង