Close

ខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទានដល់សមាជិកសហគមន៍ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទានដល់សមាជិកសហគមន៍ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទានដល់សមាជិកសហគមន៍ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម

សៀមរាប៖ ខេត្តសៀមរាបរៀបចំសិក្ខាសាលាផ្សព្វផ្សាយផលិតផលឥណទាន (កម្ចី) ដល់សមាជិកសហគមន៍ គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្មជួយសម្រួលដល់សហគ្រាសផលិត និងកែច្នៃផលិតផលកសិកម្ម កសិករ/អាជីវករ ដែលប្រកបរបរវិស័យកសិកម្មក្នុងសហគមន៍ ឱ្យទទួលបានឱកាសនូវការខ្ចីប្រាក់។

នាឱកាសចូលរួមសិក្ខាសាលា នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៤ លោក អ៊ឺង គឹមលាង អភិបាលរងខេត្តសៀមរាបបានថ្លែង សិក្ខាសាលានេះ ដើម្បី ផ្តល់ឱកាសឱ្យកសិករខ្ចីប្រាក់យកមកធ្វើជាដើមទុន ជាមួយនឹងលក្ខខណ្ឌងាយៗ តាមរយៈស្ថាប័នហិរញ្ញវត្ថុចំនួន២ គឺ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារស្ថាបនា ដែលក្នុងនោះគម្រោងមានឥណទាន (ប្រាក់កម្ចី) បម្រុងទុករហូតដល់ទៅចំនួន ៥១លានដូល្លារអាមេរិក។

លោក អ៊ឹង គឹមលាងបន្ថែមថា មិនតែប៉ុណ្ណោះ គម្រោងនេះ នៅមានការផ្តល់អត្ថប្រយោជន៍ជូនដល់សហគមន៍ច្រើនទៀត មានដូចជា ៖ ការផ្តល់នូវបច្ចេកទេសដាំដុះ ថែទាំ ការគិតគូរអំពីទីផ្សារផលិតផល និងការធ្វើផ្លូវជនបទ ដើម្បីផ្សារភ្ជាប់កសិផលទៅកាន់ទីផ្សារ ជាដើម។ល។

បើតាម លោក អ៊ឹង គឹមលាង គម្រោងបានជ្រើសរើសខេត្តសៀមរាប ជាខេត្តគោលដៅមួយក្នុងចំណោមខេត្តដ៏ទៃទៀត នៃគម្រោង ពីព្រោះវាបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ដូចជាជួយរក្សាបាននូវស្ថេរភាពខ្សែច្រវាក់ផលិតកម្មរបស់កសិករ អាជីវករ និងសហគ្រាសធន់តូច និងមធ្យម។

បន្ថែមពីនោះ លោកបានលើកឡើងពីខាងលើ ខេត្តសៀមរាបរបស់យើង គឺជាខេត្ត ដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះការជំរុញនូវការផលិតផលិតផលកសិកម្មមួយចំនួន មានដូចជា បន្លែធម្មជាតិ និងមាន់ស្រុក ជាដើម។ល។ នេះជាពេលវេលាដ៍ល្អប្រសើរ សម្រាប់បងប្អូនសមាជិកសហគមន៍របស់យើង ក្នុងការគិតគូរអំពីលទ្ធភាព នៃការចាប់យកមុខរបនេះ ឬក៏ពង្រឹង ពង្រីកមុខរបនេះ ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ដែលក្នុងនោះតម្រូវការទុន គឺអាចស្វែងយល់ពីសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ។

ជាមួយគ្នានេះ ការរៀបចំសិក្ខាសាលានេះឡើង ពីព្រោះវាបានបង្ហាញអំពីភាពទូលំទូលាយក្នុងការផ្សព្វផ្សាយ និងតម្លាភាពក្នុងការផ្តល់ពត៌មានជូនដល់គ្រប់ក្រុមគោលដៅអ្នកទទួលផល។ តាមរយៈសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ លោកអភិបាលរងខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនសមាជិក សមាជិកា សហគមន៍របស់យើងនឹងទទួលបានពត៌មានច្បាស់លាស់អំពីឥណទាន (កម្ចី) របស់គម្រោង និងអត្ថប្រយោជន៍ផ្សេងៗទៀត ហើយក៏ជាមូលដ្ឋានសម្រាប់ពុកម៉ែបងប្អូនធ្វើការសម្រេចចិត្តផងដែរ។ បន្ថែមពីនោះ ក្នុងករណីបងប្អូនយើងមានបំណងចង់ស្នើកម្ចី តាមរយៈសិក្ខាសាលាថ្ងៃនេះ បងប្អូនក៏នឹងបានស្គាល់ភ្នាក់ងារឥណទានរបស់ធនាគារទាំងពីរផងដែរ៕

អត្ថបទទាក់ទង