Close

លោក Zelensky ដាក់សំណើសុំយន្តហោះចម្បាំងពីបារាំង​ និងអាល្លឺម៉ង់

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Zelensky ដាក់សំណើសុំយន្តហោះចម្បាំងពីបារាំង​ និងអាល្លឺម៉ង់ លោក Zelensky ដាក់សំណើសុំយន្តហោះចម្បាំងពីបារាំង​ និងអាល្លឺម៉ង់

បរទេស​ ៖ ក្រោយជំនួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលរបស់អង់គ្លេសកាលពីថ្ងៃដើមសប្ដាហ៍នេះ​ មេដឹកនាំអ៊ុយក្រែន​ លោកប្រធានាធិបតី Vladimir Zelensky បានដាក់ជាសំណើផ្លូវការ​ ដើម្បីអាចសុំជំនួយជាយន្តហោះចម្បាំងពីប្រទេសបារាំង​ និងប្រទេសអាល្លឺម៉ង់។

មេដឹកនាំអ៊ុយក្រែនរូបនេះបានជួបជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរនៅក្នុងប៉ារីសកាលពីល្ងាចថ្ងៃពុធ​ ខណៈដែលភាគីទាំងពីរក៏បានសន្យាថានឹងបន្តផ្តល់ជំនួយគាំទ្រទៅដល់ប្រទេសអ៊ុយក្រែនបន្ថែមទៀតផងដែរ។

ប្រធានាធិបតីបារាំង​ លោក Emmanuel Macron និងអធិកាបតីអាល្លឺម៉ង់ Olaf Scholz ក្នុងឱកាសនោះក៏បានធ្វើការបញ្ជាក់អំពីជំហរបស់ពួកគេសាជាថ្មីនៅក្នុងសង្គ្រាមលើកនេះរុស្ស៊ីនឹងមិនអាចឈ្នះអ៊ុយក្រែនបានជាដាច់ខាត។

គួរឲ្យដឹងដែរថា លោក Zelensky ក៏នឹងបន្តដាក់សំណើរដើម្បីសុំជំនួយជាយន្តហោះចម្បាំងនេះសាជាថ្មីម្តងទៀតនៅក្នុងពេលដែលគាត់គ្រោងនឹងជួបប្រជុំជាមួយនឹងបណ្តាមេដឹកនាំអឺរ៉ុបនាថ្ងៃព្រហស្បតិ៍នេះក្នុងទីក្រុងប្រ៊ូសែលប្រទេសប៊ែល ហ្ស៊ិក​ផងដែរ៕

អត្ថបទទាក់ទង