Close

នាវាទេសចរណ៍ Westerdam ចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុជាថ្មីម្តងទៀតនិង ជាលើកទី៣

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
នាវាទេសចរណ៍ Westerdam ចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុជាថ្មីម្តងទៀតនិង ជាលើកទី៣ នាវាទេសចរណ៍ Westerdam ចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុជាថ្មីម្តងទៀតនិង ជាលើកទី៣

ព្រះសីហនុ ៖ នាវាទេសចរណ៍លំដាប់ពិភពលោក Westerdam បាននាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍ចំនួន ១៨៧៣នាក់ ក្នុងនោះ ស្រីចំនួន៩៨៦នាក់ (មាន ៤៣សញ្ជាតិ) បានចូលចតកំពង់ផែស្វយត័ក្រុងព្រះសីហនុជាថ្មីម្តងទៀត ជាលើកទី៣ នាព្រឹកថ្ងៃ ២៥ មករា ២០២៤ នេះ ដើម្បី ទស្សនាកម្ពុជាជាពិសេសខេត្តព្រះសីហនុរយៈពេលមួយថ្ងៃ ។

សេចក្តីរាយការណ៍នានា ឱ្យដឹងថា ក្នុងនោះភ្ញៀវដែលច្រើនជាងគេគឺ សហអាមេរិក ចំនួន ៨៧០នាក់ សញ្ជាតិកាណាដា ២៨៨នាក់ និងអង់គ្លេស ១៩១នាក់។ នាវាទេសចរណ៍ Westerdamនេះ នឹងចាកចេញពីកំពង់ផែស្វយ័តខេត្តព្រះសីហនុនៅម៉ោង ៩យប់ ថ្ងៃទី ២៥ ខែមករា ។

របាយការណ៍ពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បញ្ជាក់ថា នាវាWesterdam បានចេញមកពីប្រទេសថៃ ហើយចូលចតនៅវេលាម៉ោង ៧៖៤០នាទីព្រឹក ថ្ងៃព្រហស្បត្តិ៍នេះ ហើយនឹងចាកចេញទៅវិញនៅវេលាម៉ោង ៩៖០០នាទី ថ្ងៃខែឆ្នាំ ដដែល។

ភ្ញៀវទេសចរបរទេសនឹងធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានា ក្នុងក្រុងព្រះសីហនុ មានដូចជាទីប្រជុំជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌ក្នុងខេត្តមានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) និងតាមតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ ដោយមានការការពារសន្តិសុខ សុវត្ថិភាពព្រមទាំងការសម្របសម្រួល ពីអាជ្ញាធរក្រុង-ខេត្ត និងកងកម្លាំងប្រដាប់អាវុធ ប្រកបដោយសុវត្ថិភាព។

គូសបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង ២ពាន់នាក់។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ។

អ្វីដែលពិសេសធ្វើឲ្យនាវាទេសចរណ៍ Westerdam ចងចាំប្រទេសតូចតែបេះដូងធំ កម្ពុជាមិនភ្លេចបែបនោះគឺ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅនេះ ប្រទេសកម្ពុជា បានសម្រេចឲ្យ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង។

នាវាមានឈ្មោះ WesterDam នេះ មា បណ្តោយ ២៨៥.២២ ម៉ែត្រ និង ទទឹង ៣២.២៥ ម៉ែត្រ ព្រមទាំងជម្រៅទឹក ៨,០០ ម៉ែត្រ៕

អត្ថបទទាក់ទង