Close

គំរូល្អ! ផ្សោតសមុទ្រ ១ក្បាលត្រូវបានអ្នកនេសាទខ្មែរ សង្គ្រោះ និងលែងចូលក្នុងសមុទ្រវិញ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គំរូល្អ! ផ្សោតសមុទ្រ ១ក្បាលត្រូវបានអ្នកនេសាទខ្មែរ សង្គ្រោះ និងលែងចូលក្នុងសមុទ្រវិញ គំរូល្អ! ផ្សោតសមុទ្រ ១ក្បាលត្រូវបានអ្នកនេសាទខ្មែរ សង្គ្រោះ និងលែងចូលក្នុងសមុទ្រវិញ

កោះកុង៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមកោតសរសើរ ចំពោះលោក ឈុន ប៊ុនឆួយ នៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលបានសង្គ្រោះនិងលែងសត្វផ្សោតក្បាលត្រឡោក១ក្បាល អាយុប្រមាណ៣ឆ្នាំ ទម្ងន់ជាង៤០គីឡូក្រាម ប្រវែងជាង១ម៉ែត្រ ចូលក្នុងសមុទ្រវិញ ។

ការកោតសរសើរនេះ របស់រដ្ឋបាលជលផលធ្វើឡើង បន្ទាប់ពីសត្វផ្សោតនេះបានរុំជាប់នឹងខ្សែរនងនៃឧបករណ៍នេសាទអ្នាក់មឹកសំបកខ្យង នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

រដ្ឋបាលជលផលបញ្ជាក់ថា សកម្មភាពនេះ គឺជាគំរូដ៏ល្អនិងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទវារីសត្វដែលជិតផុតពូជ។

ជាមួយគ្នានេះ រដ្ឋបាលជលផលសូមកោតសរសើរ និងអំពាវនាវដល់បងប្អូនអ្នកនេសាទ មេត្តាចូលរួមថែរក្សានិងការពារប្រភេទវារីសត្វដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ ដើម្បីថែរក្សាវត្តមានរបស់ប្រភេទវារីសត្វទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយ។

អង្គការ WWF ធ្លាប់បានលើកពីបញ្ហាប្រឈមរបស់អ្នកអភិរក្សសត្វផ្សោត ក៏ដូចជារដ្ឋបាលជលផលជួបរួមមាន មង ការឆក់ត្រជាក់-ក្តៅ ការបំពុល ការនេសាទហួសកម្រិត ការប្រែប្រួលអាកាសធាតុ និងការបំរែបម្រួលលំហូទឹក។ ដូច្នេះ ការដែលអ្នកនេសាទលែងវិញនេះ គឺជារឿងល្អ និងជួយអភិរក្សត្រីផ្សោតឱ្យរស់រានមានជីវិត ដើម្បីទុកជាមរតកសម្រាប់អ្នកជំនាន់ក្រោយ៕

អត្ថបទទាក់ទង