Close

PSG ធ្លាក់ចេញពី French Cup យ៉ាងមិនគួរឲ្យជឿ ក្រោមថ្វីជើង Marseille

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
PSG ធ្លាក់ចេញពី French Cup យ៉ាងមិនគួរឲ្យជឿ ក្រោមថ្វីជើង Marseille PSG ធ្លាក់ចេញពី French Cup យ៉ាងមិនគួរឲ្យជឿ ក្រោមថ្វីជើង Marseille

(បាល់ទាត់)៖ ក្រុមអ្នកមានរបស់បារាំង Paris St Germain(PSG) បានធ្លាក់ចេញពីពានរង្វាន់ French Cup វគ្គ​ ១៦ ក្រុមចុងក្រោយយ៉ាងមិនគួរឲ្យជឿក្រោមថ្វីជើងគូប្រជែងនៅ League 1 Marseille ។

មែនទែនទៅ Marseille ឈ្នះ PSG ត្រឹមតែពីរដងប៉ុណ្ណោះ ចាប់តាំងពីក្រុមដែលមកពីក្រុងប៉ារីសមួយនេះ ត្រូវបានគ្រប់គ្រងដោយ Qatar Sport Investment (QSI) ក្នុងឆ្នាំ២០១១ និងបានឈានដល់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដោយសារការស៊ុតបាល់បញ្ជូលទីរបស់ Alexis Sanchez និង Ruslan Malinovskyi។

គិតត្រឹមពេលនេះ PSG បានចាញ់បីដងរួចមកហើយក្នុងឆ្នាំ២០២៣ ខណៈសប្តាហ៍ក្រោយពួកគេត្រូវជួបក្រុមខ្លាំងមកពីអាល្លឺម៉ង់ FC Bayern Munich ក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយនៃជើងទីមួយរបស់ពួកគេ។ អ្វីដែលកាន់តែពិបាកនោះ គឺ Kylian Mbappe ដែលជាតួអង្គដ៏សំខាន់របស់ក្លិបកំពុងរងរបួស ដូច្នេះរូបគេនឹងអវត្តមានក្នុងជំនួបដ៏សំខាន់នេះ៕

អត្ថបទទាក់ទង