Close

លោក Blinken អះអាងថា អាមេរិកចង់ឃើញការបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងហ្គាហ្សា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Blinken អះអាងថា អាមេរិកចង់ឃើញការបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងហ្គាហ្សា លោក Blinken អះអាងថា អាមេរិកចង់ឃើញការបញ្ចប់សង្គ្រាមអ៊ីស្រាអែល និងហ្គាហ្សា

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហអាមេរិកលោក Antony Blinken បានលើកឡើងថា សហរដ្ឋអាមេរិកចង់ឃើញការបញ្ចប់សង្គ្រាមរវាប្រទេសអ៊ីស្រាអែល-ហ្គាហ្សាឱ្យបានឆាប់ តាម​ដែលអាចធ្វើទៅបាន ។

ការលើកឡើងរបស់លោក Atony Blinken បែបនេះ ប្រាប់ ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំ ជាមួយមេដឹកនាំអ៊ីស្រាអែល និងមេដឹកនាំក្នុងតំបន់ផ្សេងទៀត ដែលពួកគេទាំងអស់នេះ បានចែករំលែកការព្រួយបារម្ភអំពីការរីករាលដាលនៃសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា។

លោក Atony Blinken បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងន័យដើមថា«យើងចង់ឲ្យសង្គ្រាមនេះបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken បានជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu និងមេដឹកនាំកំពូលប្រទេសអ៊ីស្រាអែលផ្សេងទៀតកាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ាក្នុងគោលបំណងលុបបំបាត់ភាពតានតឹងក្នុងតំបន់ និងការពារការរីករាលដាលនៃ ជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។

ក្នុងអំឡុងទស្សនកិច្ចនេះ លោក Blinken ក៏កំពុងស្វែងរកការកសាងមតិឯកភាពលើអភិបាលកិច្ចនាពេលអនាគតនៃតំបន់ប៉ាឡេស្ទីន ក៏ដូចជាការបង្កើនលំហូរនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា និងកាត់បន្ថយការស្លាប់ជនស៊ីវិលនៅក្នុងការប្រយុទ្ធគ្នាផងដែរ​។

ជាមួយគ្នានោះ Antony Blinken ក៏បានអំពាវនាវឱ្យអ៊ីស្រាអែលធ្វើការជាមួយប្រជាជនប៉ាឡេស្ទីន ក្នុងកម្រិតមធ្យម និងប្រទេសជិតខាងលើផែនការសម្រាប់តំបន់ហ្គាហ្សាក្រោយសង្រ្គាម ដោយនិយាយថាពួកគេមានឆន្ទៈក្នុងការជួយកសាង និងគ្រប់គ្រងទឹកដីឡើងវិញ ប៉ុន្តែលុះត្រាតែមាន “ផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន”៕

អត្ថបទទាក់ទង