Close

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឱ្យពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឱ្យពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឱ្យពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឱ្យពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់។

ការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានធ្វើឡើងក្នុងពិធី អញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងក៏បានណែនាំឱ្យមានការពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព មាន០៧ចំណុច ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកសុខសុវត្ថិភាពក្នុងមូលដ្ឋានប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តមស្នងការ ក៏បានណែនាំឱ្យមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ត្រូវធ្វើអំពើល្អ និងការផ្តល់សេវាសន្តិសុខ និងសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស។ ត្រូវពង្រឹងកិច្ចការជំនាញឲ្យមានគុណភាព បម្រើលើការអនុវត្តភារកិច្ចជំនាញឲ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះ ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យមន្រ្តីអនុវត្តច្បាប់ត្រូវគោរពច្បាប់ឱ្យបានម៉ឺងម៉ាត់ និងគោរពវិន័យនគរបាលជាតិ និងវិជ្ជាជីវៈជំនាញ។ ពង្រឹងកត្តាសាមគ្គឺផ្ទៃក្នុងឱ្យបានល្អ មិនត្រូវទម្លាយព័ត៌មានផ្ទៃក្នុងអង្គភាពទៅខាងក្រៅនោះទេ។

សូមរំលឹកថា ដើម្បីឆ្លើយតបជាមួយនឹងស្ថានភាពបច្ចុប្បន្នទាំងអស់នេះ និងសុវត្ថិភាពរបស់សង្គម នៅក្នុងខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលអាណត្តិទី៦ បានកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដោយមានលក្ខណ:សម្បត្តិចំនួន ៧ចំណុច៖១.ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២.គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។៣.មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេស ស្ត្រី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។៦.មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ។ និង ៧.ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

ជាមួយនឹងគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រាជរដ្ឋាភិបាល មានគោលបំណង និងសំណូមពរដូចជា បន្តកសាង និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សន្តិសុខសង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពរបស់ពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺរាតត្បាតផ្សេងៗ។ លើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅដល់បង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទទាក់ទង