អនុប្រធានមេដឹកនាំ Hamas មា្នក់បានស្លាប់ក្នុងការវាយប្រហារ នៅតំបន់ Beirut
បរទេស៖ នៅក្នុងសង្គ្រាម រវាង ប្រទេស Israel និង ក្រុម Hamas បានធ្វើ ឱ្យ អនុប្រធានមេដឹកនាំ Hamasមួយរូប គឺ លោក Saleh al-Arouni ក្នុងចំណោមមនុស្ស ៦ផ្សេងទៀត រួមជាមួយ មេដឹកនាំ Qassam ពីរនាក់ទៀត បានស្លាប់ក្នុងការវាយប្រហារក្នុង ភាគខាងត្បូងនៃ តំបន់ Beirut ។ នេះ បើតាមការប្រកាសរបស់ក្រុម Palestine ហើយត្រូវបានយកចុះផ្សាយដោយសារព័ត៌មានអន្តរជាតិដ៏ល្បី ALJASEERA នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៤។
តាមប្រភពដដែលនេះ បញ្ជាក់ថា អឌ្ឍចន្ទក្រហមរបស់ប្រទេសប៉ាឡេស្ទីនបាននិយាយថា ជាមួយគ្នានោះ ការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលទៅលើទីស្នាក់ការ Khan Younis បានសម្លាប់ជនជាតិប៉ាឡេស្ទីនដែលបានផ្លាស់ទីលំនៅ យ៉ាងតិចប្រាំនាក់ថែមទៀត ។

ជាមួយគ្នានោះដែរ ជនជាតិប៉ាឡេស្ទីន៥ នាក់ ផ្សេងទៀត ក៏ត្រូវបានសម្លាប់ ខណៈដែលការវាយឆ្មក់របស់អ៊ីស្រាអែលនៅតែបន្តនៅតំបន់កាន់កាប់ West Bank។
សូមបញ្ជាក់ថា សង្គ្រាម រវាង ប្រទេស Israel និង ក្រុមហ៊ុន Hamas គិតមកទល់ពេលនេះ មាន មនុស្ស ២២.១៨៥ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៥៧.០០០ នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ ដោយឡែក អ្នកស្លាប់ នៅក្នុងសង្គ្រាមនេះ ត្រូវបានកែសម្រួលឡើង វិញពីការវាយប្រហារនៅថ្ងៃទី ៧ ខែតុលា នៅអ៊ីស្រាអែលមានចំនួន ១.១៣៩ នាក់៕
