ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បំពាក់មេដាយ សហមេត្រី ថ្នាក់ធិបឌិន្ទ ជូន លោក អែនធើនី មឹកក្វាយ ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២៣ អនុញ្ញាតឲ្យ លោក អែនធើនី មឹកក្វាយ នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់ អមស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាខណៈចប់អាណត្តិបេសកកម្មនៅកម្ពុជា និងឧទ្ទេសនាម លោកស្រី រ៉េសល ប៊ល នាយនគរបាលសហព័ន្ធអូស្រ្តាលីជាន់ខ្ពស់ អមស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជាថ្មី។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានបំពាក់មេដាយ សហមេត្រី ថ្នាក់ធិបឌិន្ទ ជូន លោក អែនធើនី មឹកក្វាយ ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាស់ស្ទីន វ៉ាយអើត ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជាផងដែរ៕