Close

អាមេរិកកំពុងពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងប្រទេសជប៉ុន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកកំពុងពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងប្រទេសជប៉ុន អាមេរិកកំពុងពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនៅក្នុងប្រទេសជប៉ុន

តូក្យូ៖ សហរដ្ឋអាមេរិក បានកំពុងពិចារណាដាក់ពង្រាយ និងបំពាក់មីស៊ីលរយៈចម្ងាយមធ្យមសម្រាប់កងទ័ពអាមេរិកនៅក្នុង ប្រទេសជប៉ុន ក្រោមក្របខណ្ឌនៃ ផែនការពង្រឹងសមត្ថភាពយោធាទប់ទល់នឹងចិន នៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Japan Today នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៣។

សារព័ត៌មានជប៉ុនខាងលើបានធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីដែលបានចូលរួមនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។

ក្រុមមន្ត្រីទាំងនោះដដែលបានប្រាប់ Japan Today ទៀតថា សហរដ្ឋអាមេរិកក៏មានផែនការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ និងមីស៊ីល Tomahawks ផងដែរ។ តែមិនបានបញ្ជាក់ថា តើខាងជប៉ុនបានចាប់ផ្ដើមពិភាក្សា ឬទទួលយកសំណើដាក់ពង្រាយនេះដែរ ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែបន្ថែមថា ទោះបីជាមិនទាន់កំណត់ទីតាំងសម្រាប់ការដាក់ពង្រាយមីស៊ីលក៏ពិតមែន ប៉ុន្តែកោះគ្យូស៊ុ (Kyushu) ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន គឺជាជម្រើសដ៏ល្អ។

គួរបញ្ជាក់ផងដែរថា ជប៉ុន និងសហរដ្ឋអាមេរិក មានបំណងពង្រឹងកងកម្លាំងរបស់ខ្លួន នៅតាមដែនកោះដែលខណ្ឌចែករវាងសមុទ្រចិនខាងកើត និងតំបន់ប៉ាស៊ីហ្វិកខាងលិច ពីព្រោះទីតាំងនេះគឺ ស្ថិតនៅក្បែរកោះតៃវ៉ាន់៕

អត្ថបទទាក់ទង