Rio Ferdinand អះអាងថា មានតែក្រុម២គត់ ដែលអាចបញ្ឈប់ Manchester City នៅ UCL ក្នុងរដូវកាលនេះ
យោងតាមលោក Rio Ferdinand បានឲ្យដឹងថា មានតែ Bayern Munich និងអធិរាជស Real Madrid ប៉ុណ្ណោះ ដែលអាចប្រជែងពានជាមួយ Manchester City ក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ។
ថ្លែងក្រោយការប្រកួតនៃជ័យជម្នះ ៣-០ របស់ Man City លើក្រុម Young Boys កាលពីយប់ថ្ងៃអង្គារ អតីតខ្សែការពារ Manchester United រូបនេះ បានបង្ហាញពីគំនិតរបស់គាត់ថា Man City នៅតែជាក្រុមល្អបំផុតនៅ UCL ក្នុងរដូវកាលនេះ ដោយមានតែពីរក្រុមផ្សេងទៀតប៉ុណ្ណោះ ដែលអាចបញ្ឈប់ក្រុមដែលមានរហស្សនាមមេឃខៀវនេះបាន។
លោក Ferdinand បានប្រាប់ការសែត TNT Sports ថា៖ «មានតែក្រុម Real Madrid និង Bayern Munich ២នេះប៉ុណ្ណោះ ដែលអាចប្រជែងពាន UEFA Champions League រដូវកាលនេះ ជាមួយ Manchester City បាន»។
វីរបុរសរបស់ Manchester United រូបនេះ បន្តថា ៖« Real Madrid ជាក្រុមដែលខ្លាំង និងមានបទពិសោធន៍ច្រើនក្នុងពានរង្វាន់ UCL នេះ ហើយពួកគេ មានកីឡាករដ៏អស្ចារ្យមួយចំនួន មិនតែប៉ុណ្ណោះ ពេលនេះ Jude Bellingham ក៏កំពុងបង្ហាញទម្រង់លេងដ៏ល្អថែមទៀត»។
លោកបានបន្ថែមទៀតថា៖«ខ្ញុំគិតថា ខ្សែរប្រយុទ្ធជួរមុខ ជាពិសេសនៅ Bayern Munich អាចបង្កបញ្ហាដល់ក្រុមទាំងអស់នៅ UCL ឆ្នាំនេះ ជាពិសេសជាមួយ Harry Kane ដែលស៊ុតបញ្ចូលទីស្ទើតែគ្រប់ការប្រកួត ក្នុងរដូវកាលនេះ៕