Close

កីឡាករប្រដាល ៤រូប ធ្លាប់ឈ្នះខ្សែក្រវាត់នៅសង្វៀនប្រដាល់របស់ថៃ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
កីឡាករប្រដាល ៤រូប ធ្លាប់ឈ្នះខ្សែក្រវាត់នៅសង្វៀនប្រដាល់របស់ថៃ កីឡាករប្រដាល ៤រូប ធ្លាប់ឈ្នះខ្សែក្រវាត់នៅសង្វៀនប្រដាល់របស់ថៃ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា កាលពីថ្ងៃទី៥ ខែកុម្ពៈ ឆ្នាំ២០២៣ មិ្សលមិញនេះ កីឡាករជើងខ្លាំងកម្ពុជា ព្រំ សំណាង បានឈ្នះខ្សែក្រវាត់មួយគ្រឿងនៅសង្វៀន Thai Fight បន្ទាប់ពីផ្តួលជើងខ្លាំងឆ្លងទ្វីបមកពីចក្រភពអង់គ្លេស ថូម៉ាស ខាប់ផេនធ័រ (Thomas Carpenter) ក្នុងទឹកទីមួយ។

មែនទែនទៅ ការឈ្នះខ្សែក្រវាត់របស់ ព្រំ សំណាង កើតឡើងតែជាងមួយខែប៉ុណ្ណោះ ពោលគឺកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ អ្នកលេងពូថៅដៃវាយមិនរាថយ ធឿន ធារ៉ា បានផ្តួលកីឡាករជើងចាស់របស់ថៃ សៃយុគ ផុមផាន់មួង ឲ្យបោះបង់ការប្រកួតក្នុងទឹកទីមួយ ដើម្បីដណ្តើមបានខ្សែក្រវាត់ និងពានរង្វាន់របស់ស្ដេចថៃ។

យ៉ាងណាក៏ដោយ បន្ទាប់ពីជ័យជំនះរបស់កីឡាករទាំងពីរនេះ បានធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់ក្នុងប្រទេសកម្ពុជា មានការស្រពេជស្រពិលថា តើកីឡាករកម្ពុជា រូបណាខ្លះ ធ្លាប់ឈ្នះខ្សែក្រវាត់ក្នុងប្រទេសថៃ ដែលពោរពេញដោយកីឡាករខ្លាំងៗមួយនេះ។ ថ្ងៃនេះ ENN នឹងនាំអ្នកទាំងអស់គ្នាស្គាល់ពីកីឡាករខ្មែរ៤ រូបដែលធ្លាប់លើកពានក្នុងប្រទេសថៃ។

១ ម៉ឺន សុខហ៊ុច ៖ អ្នកលេងគុណខ្មែរមានដើមកំណើរនៅខេត្តកំពុងចាម រូបនេះ គឺជាកីឡាករខ្មែរដំបូងគេហើយ ដែលស្គាល់រស់ជាតិឈ្នះខ្សែរក្រវាត់ពីសង្វៀនប្រដាល់របស់ថៃ។ មឿន សុខហ៊ុច បានយកឈ្នះកីឡាករ Umut Norgaz របស់ទួរគី ក្នុងកម្មវិធី Max Muay Thai ក្នុងឆ្នាំ២០១៦។

២. ម៉ឺន ដា៖ ជើងខ្លាំងរបស់កម្ពុជា កីឡាករ ម៉ឺន ដា បានយកឈ្នះទៅលើម្ចាស់ផ្ទះថៃ កីឡាករ ឃីងភីត ដណ្ដើមបានខែ្សក្រវាត់ The Global Fight ក្នុងព្រឹត្ដិការណ៍ Max Muay Thai ក្នុងឆ្នាំ២០១៨ ។

៣. ធឿន ធារ៉ា៖ អ្នកលេងពូថៅដៃ ធឿន ធារ៉ា បានក្លាយជាកីឡាករគុនខ្មែរដំបូងគេ ដែលដណ្តើមបានខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ បន្ទាប់ពីរូបគេបានវាយកែងបណ្តាលឱ្យជើងខ្លាំងចាស់វស្សារបស់ថៃ សៃយុគ បែកធំ និងត្រូវបានគ្រូពេទ្របញ្ឈប់ត្រឹមទឹក១។ មិនតែប៉ុណ្ណោះ ធារ៉ា ក៏ក្លាយជាកីឡាករខ្មែរទី៣ ដែលដណ្ដើមបានខ្សែក្រវ៉ាត់លើសង្វាន់របស់ថៃ។

៤. ព្រំ សំណាង កីឡាកររហាសនាមជាងកាត់សក់រូបនេះ ប្រើជង្គង់ដ៏មុតស្រួចផ្តួលកីឡាករអង់គ្លេស ឲ្យបោះបង់ការប្រកួតក្នុងទឹកទីមួយ ក្នុងកម្មវិធី Thai Fight ក្នងឆ្នាំ២០២៣ ម្សិលមិញនេះ៕

អត្ថបទទាក់ទង